ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញសីតុណ្ហភាពអាចចុះដល់ ១៧អង្សាសេ ខណៈតំបន់ខ្លះដល់១៤អង្សាសេ

3 ម៉ោង មុន

ក្រោម​ឥទ្ធិពល​នៃ​របប​ខ្យល់មូសុង​ឥ​សាន្ត​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ព្រមាន​ថា សីតុណ្ហភាព​នៅ​កម្ពុជា​អាច​ត្រជាក់​ខុស​សព្វដង ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមករា…

ក្រោម​ឥទ្ធិពល​នៃ​របប​ខ្យល់មូសុង​ឥ​សាន្ត​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ព្រមាន​ថា សីតុណ្ហភាព​នៅ​កម្ពុជា​អាច​ត្រជាក់​ខុស​សព្វដង ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ បន្ទាយ​មាន​ជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយ​រៀង និង តាកែវ សីតុណ្ហភាព​អាច​ចុះ​ដល់​១៧​អង្សា​សេ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​នៅ​ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះ​វិហា ក្រចេះ រតនគីរី មណ្ឌល​គី​រី កំពង់ស្ពឺ ស្ទឹង​ត្រែង ជួ​ភ្នំ​ក្រ​វ៉ា​ញ ដងរែក សីតុណ្ហភាព​អាច​ចុះ​ដល់ ១៤​អង្សារ​សេ ស្រប​ពេល​ដែល​តំបន់​មាត់សមុទ្រ​វិញ​អាច​ចុះ​ត្រឹម ១៨​អង្សា​សេ ។

នៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​បែប​នេះ តាម​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​សុខភាព ពីព្រោះ​ក្រៅពី​ជំងឺ​ផ្លូវដង្ហើម ផ្តាស​សាយ គឺ​អាច​មាន​ពលរដ្ឋ​រង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

ប្រភព​ដដែល​បាន​ព្រមាន​ទៀត​ថា សម្រាប់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ ត្រជាក់​ពេក និង​ក្តៅ​ពេក គឺ​សុទ្ធតែ​គ្រោះថ្នាក់ ដូច្នេះ​គួរ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ និង កុមារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ