ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថែសុខភាព! សីតុណ្ហភាពបន្តចុះត្រជាក់​ដល់ ១៤អង្សាសេ នៅតំបន់ខ្ពង់រាប​ និងជួរភ្នំ ​

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់ខ្ពង់រាបនឹងបន្តមានលក្ខណៈចុះត្រជាក់ខ្លាំង។ បណ្តាខេត្តនៅតំបន់នេះ នឹងមានសីតុណ្ហភាពអប្បបរមាធ្លាក់ចុះមកនៅត្រឹម…

រាជធានីភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់ខ្ពង់រាបនឹងបន្តមានលក្ខណៈចុះត្រជាក់ខ្លាំង។ បណ្តាខេត្តនៅតំបន់នេះ នឹងមានសីតុណ្ហភាពអប្បបរមាធ្លាក់ចុះមកនៅត្រឹម ១៤អង្សាសេ និងសីតុណ្ហភាពអតិបរមាប្រមាណ ២៨អង្សាសេ។

បន្ថែមលើការចុះត្រជាក់នេះ តំបន់ខ្ពង់រាបនឹងមានខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានក្នុងល្បឿនមធ្យម ៦ ម៉ែត្រក្នុងមួយវិនាទី។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់រយៈពេលនេះ តំបន់ខ្ពង់រាប រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ គឺមិនមានភ្លៀងធ្លាក់នោះទេ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់តំបន់ភ្នំ និងខ្ពង់រាប មេត្តាប្រុងប្រយ័ត្នថែរក្សាសុខភាពចំពោះការប្រែប្រួលអាកាសធាតុត្រជាក់នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ