ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ ព្រមានវាយបកអាម៉េរិក និងអ៊ីស្រាអែលវិញ បើហ៊ានលូកដៃរឿងបាតុកម្ម

2 ម៉ោង មុន

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យមានការរួបរួមជាតិ និងសន្យាធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ដុនដាប ខណៈដែលបាតុកម្មទ្រង់ទ្រាយធំបង្កឡើងដោយវិបត្តិជីវភាពនៅតែបន្តរីករាលដាលទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera…

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យមានការរួបរួមជាតិ និងសន្យាធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ដុនដាប ខណៈដែលបាតុកម្មទ្រង់ទ្រាយធំបង្កឡើងដោយវិបត្តិជីវភាពនៅតែបន្តរីករាលដាលទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី១១ ខែមករានេះ។

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Tasnim មន្ត្រីសន្តិសុខយ៉ាងហោចណាស់ ១០៩ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជាងពីរសប្តាហ៍មកនេះ ប៉ុន្តែក្រុមសកម្មជនបក្សប្រឆាំងបានអះអាងថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះឆ្ងាយណាស់ រួមមានទាំងបាតុកររាប់រយនាក់ទៀតផង។ ស្របពេលដែលប្រព័ន្ធអ៊ីនធឺណិតត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុង និងអគារនានាក្នុងទីក្រុងធំៗត្រូវបានដុតបំផ្លាញ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានប្រើកម្លាំងបាយវាយប្រហារយោធាលើអ៊ីរ៉ង់ ប្រសិនបើមានការសម្លាប់បាតុករដោយកងកម្លាំងរដ្ឋាភិបាល។

ជាការឆ្លើយតប ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធាអាម៉េរិកទាំងអស់នៅក្នុងតំបន់ភ្លាមៗ ប្រសិនបើខ្លួនរងការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាម៉េរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ