សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលទទួលបន្ទុកចម្រោះជាតិពុល គ្រប់គ្រងជាតិស្ករ និងជួយដល់ការរំលាយអាហារក្នុងរាងកាយ។ ដើម្បីរក្សាថ្លើមឱ្យមានសុខភាពល្អ អ្នកជំនាញបានណែនាំនូវទម្លាប់ងាយៗចំនួន ៥ នាពេលព្រឹក រួមមាន៖ ការហាត់ប្រាណស្រាលៗដូចជាការដើរត្រឹកៗ ២០ នាទីដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និងការពិសារកាហ្វេខ្មៅ (មិនដាក់ស្ករ) ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម និងមហារីកថ្លើម។
ក្រៅពីនេះ ការជ្រើសរើសរបបអាហារពេលព្រឹកក៏ជារឿងមិនអាចរំលងបានឡើយ ដោយការបន្ថែមផ្លែប្លូបឺរី ឬការញ៉ាំគ្រាប់ធញ្ញជាតិមួយក្ដាប់តូច នឹងជួយផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ល្អសម្រាប់ការពារកោសិកាថ្លើមពីការរលាក។ ចុងក្រោយ អនាម័យផ្ទាល់ខ្លួនក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ដោយការលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ នឹងជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគថ្លើមប្រភេទ A និង B ដែលជាសត្រូវចម្បងបង្កឱ្យមានដំបៅថ្លើម។ ការអនុវត្តទម្លាប់ទាំងនេះជារៀងរាល់ព្រឹក មិនត្រឹមតែជួយឱ្យថ្លើមដំណើរការបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយទាំងមូលមានភាពស្រស់ថ្លា និងមានថាមពល។
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ