ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលថ្មីនៃទឹកដីឧត្ដរ ៖ រង្វង់មូល «ដៃប្រាំបី» បង្ហាញរូបរាងថ្មីយ៉ាងស្អាតត្រកាល

12 ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ៖ លោក មាន ចាន់​យ៉ា​ដា ៖ ឆ្លងកាត់​រយ​:​ពេល​ជា​ច្រើន​ខែ ប៉ុន្តែ​ពេល​នេះ រង្វង់​មូល​ដៃ​ប្រាំបី ក្នុង​ទីរួមខេត្ត​ឧត្ដរមានជ័យ​របស់​យើង​ទាំងអស់​គ្នា…

ខេត្តឧត្ដរមានជ័យ ៖ លោក មាន ចាន់​យ៉ា​ដា ៖ ឆ្លងកាត់​រយ​:​ពេល​ជា​ច្រើន​ខែ ប៉ុន្តែ​ពេល​នេះ រង្វង់​មូល​ដៃ​ប្រាំបី ក្នុង​ទីរួមខេត្ត​ឧត្ដរមានជ័យ​របស់​យើង​ទាំងអស់​គ្នា បាន​ស្ថាបនា​រួចរាល់​១០០% ហើយ ទោះ​ខេត្ត​មួយ​នេះ ឆ្លងកាត់​ភ្លើងសង្គ្រាម​ក៏​ដោយ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ ។

ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណ​ភាព​ទីរួមខេត្ត និង​ការ​ថែរក្សា​នូវ​អត្តសញ្ញាណ​វប្បធម៌​ដ៏​រុងរឿង​នៃ​ទឹកដី​ឧត្ដរ ។ រដ្ឋបាល​ខេត្តឧត្ដរមានជ័យ ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្ដម មាន ចាន់​យ៉ា​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​សម្រេច​រៀបចំ​កែ​លម្អ និង​លើកតម្កើង​រូបសំណាក់ «​រង្វង់​មូល​ដៃ​៨» ដែល​ជា​និមិត្ត​រូបតំណាង​ខេត្ត ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ និង​អស្ចារ្យ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ និង​ជាទី​មោទនភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សម្រេច​បាន​១០០%​ហើយ ។

រង្វង់​មូល​ដៃ​៨ បាន​ក្លាយជា «​បង្គោល​ចរ​» ដ៏​សំខាន់​ដែល​មិន​អាច​រំលង​បាន​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​មក​កាន់​ទឹកដី​ខេត្តឧត្ដរមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ