ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកម៉ូតូភ្លេចខ្លួនត្រូវចោរលួច ប៉ុន្តែចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់ទាំងមនុស្សនិងម៉ូតូ

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ជន​រង​គ្រោះ​ទុក​មុខ​ផ្ទះ​យក​ទៅ​បាត់​។ ការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​លួច​ម៉ូតូ​បាន​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ជន​រង​គ្រោះ​ទុក​មុខ​ផ្ទះ​យក​ទៅ​បាត់​។

ការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​លួច​ម៉ូតូ​បាន​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​បាន​មានឈ្មោះ ជា វិបុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជ្រៃ​សែន​ជ័យ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេលធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦ មានឈ្មោះ ម៉េ​ង សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង នៃ​ស្រុក​ភ្នំស្រួច ទៅ​លើ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ មិនដឹង​ចំនួន បាន​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1T-6364​។ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ មិនដឹង​ម៉ោង នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ចាក់សោ​រក ហើយ​ចូល​ទៅ​ក្នុងផ្ទះ ស្រាប់តែ​ចេញ​មក​វិញ​បាត់​ម៉ូតូ មិនដឹង​ថា​ចោរលួច​កាច់​សោ​រក យក​ទៅ​ពេល​ណា​នោះ​ទេ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ និង​ស្រុក​បាន​សហការ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ បាន​ហៅ​ឈ្មោះ ជា វិបុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជ្រៃ​សែន​ជ័យ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច នៅ​ចំណុច​ក្នុង​រោងចក្រ ធី​ជី ប្រា ឌើ​រ គ្រី​ស​ម៉ាស ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង យក​មក​សាកសួរ ។ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។​ក្រោយ​ឃាត់​ជនសង្ស័យ​បាន នគរបាល​បាន​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​យក​ទៅ​ប្រើប្រាស់​វិញ​ហើយ​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ