ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ទីតាំង​លក់​ចែកចាយ បារី​អេ​ឡិ​ក​ត្រូ​និក​នៅ​ទួល​គោក ​ឃាត់ខ្លួន​ម្ចាស់២​នាក់​និង​ដកហូត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​សារធាតុ​គីមី ជាង​២ពាន់​​ដើម

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​សម្រាប់​លក់​ចែកចាយ​បារី​អេ​ឡិ​ក​ត្រូ​និក​មួយ​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​២​នាក់​និង​ដក​រហូត ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​សារធាតុ​គីមី ជាង​២០០០​ដើម​។ តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​របស់ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែមករា…

រាជធានី​ភ្នំពេញ ៖ ទីតាំង​សម្រាប់​លក់​ចែកចាយ​បារី​អេ​ឡិ​ក​ត្រូ​និក​មួយ​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​២​នាក់​និង​ដក​រហូត ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​សារធាតុ​គីមី ជាង​២០០០​ដើម​។

តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​របស់ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ី​ន រក្សា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​ចែកចាយ​បារី​អេ​ឡិច​ត្រូ​និក (Vape) មួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​១០ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ចាប់​យក ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​សារធាតុ​គីមី ជាង​ពីរ​ពាន់ រួម​មាន ៖ បារី​អេ​ឡិ​ក​ត្រូ​និក​(​ម៉ាស៊ីន​) ចំនួន​៧៦៩​ដើម និង​ក្បាល​ជក់ ចំនួន​១,៩៣០ ព្រមទាំង ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​០២​នាក់ បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈកាល​កន្លង​មក រាជរដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ហាមឃាត់​ការ​នាំ​ចូល ការ​ចែកចាយ ការ​ផ្សាយពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្តុក​ទុក ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា គ្រប់​ប្រភេទ ក្នុង​គោលបំណង​ទប់ស្កាត់ បង្ការ ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់​ពេលវេលា និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ការពារ​សុខភាព​សាធារណៈ ជា​ពិសេស​សុខភាព​របស់​អ្នក​សិក្សា​និង​បុគ្គលិក​អប់រំ​។​ទន្ទឹម​នឹង​នោះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​បង្ក្រាប​បានជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ