ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុ​ល្ល ប្រគេន​-​ជូនអំណោយព្រះសង្ឃ​ចំនួន​៦​វត្ត និង​​ជនភៀសសឹក​ជាង១ពាន់​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​‎​បន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុ​ល្ល ព្រះ​រាជាគណៈ​ថ្នាក់​ឯក ឧត្តម​ប្រឹក្សា​គណៈមហានិកាយ…

ខេត្ត​‎​បន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុ​ល្ល ព្រះ​រាជាគណៈ​ថ្នាក់​ឯក ឧត្តម​ប្រឹក្សា​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម និមន្ត​ប្រគេន​-​ជូនអំណោយ ព្រះសង្ឃ​ចំនួន​៦​វត្ត និង​ប្រជា​ជនភៀសសឹក ចំនួន​១,២០០​គ្រួសារ​(​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​)​។

‎​ក្នុង​ពិធី​ក៏​មានការ​និមន្ត​ចូលរួម​ថ្នាក់​ដឹ​នាំ​មន្ត្រី​សង្ឃ​ខេត្ត លោក​ជំទាវ នួ​ម សុ​ភ័​ណ្ឌ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយ​មាន​ជ័ ឯកឧត្តម ផា​ន់ ចន្ទ​តារា រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត សប្បុរសជន​ក្រៅប្រទេស​បាន​ចូលរួម​។

មាន​របាយការណ៍ សង្ខេប​ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃ គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ថៃ​ប្រវែង ១៥៣​គីឡូម៉ែត្រ ។​   ឯកឧត្ដម បន្ត​ថា ក្នុងអំឡុងពេល នៃ​សង្គ្រាម​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​យោធា​ថៃ បាន រំលោភ​បំពាន​មក​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខេត្តបន្ទាយមានជ័យ មាន​ប្រជាពលរដ្ឋ​ចំនួន​៦៤.៨៦៤​គ្រួសារ ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីតាំង​សុវត្ថិភាព​នានា​ចំនួន​១៣២​មណ្ឌល នៅ​តាម​បណ្តា​ក្រុង​-​ស្រុក​។ ជាក់ស្ដែង ស្តែង​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥​កន្លង​ទៅ យោធា​ថៃ​បាន​បន្ត​រំលោភ​ចូល​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​បាន​ដាក់​បន្លា​លួស ទូ​កុងតឺន័ បំផ្លាញ​ផ្ទះសំបែង​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ធ្វេ​ី​ឱ្យ​ពលរដ្ឋ​មិន​ទាន់​អាច​វិល​ត្រលប់​ចូល​លំនៅ​ឋាន​បាន​។

  នា​ឱកាស​ឯនោះ សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុ​ល្ល ក៏​បាន​មាន​ព្រះ​បន្ទូល​សំណេះសំណាល​ជាមួយនឹង​បងប្អូន​ជនភៀសសឹក​ទាំង​១២០០​គ្រួសារ ដែល​មិន​ទាន់​អា​វិល​ត្រលប់​ទៅ​ភូមិឋាន​បាន​ទាំង​២​ភូមិ ក្រោយ​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥​កន្លង​ទៅ ។

  សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត មាន​ព្រះ​បន្ទូល​ថា សង្គ្រាម​រយៈពេល​២១​ថ្ងៃ បាន​ធ្វេ​ី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​ត្រូវ​ចាក់​ចេញពី​ផ្ទះសំបែង​ទៅ​កាន់​ទី​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្ទះ​សបែង​ពលរដ្ឋ​ត្រូវ​បាន​យោធា​ថៃ​ផ្លោង​គ្រាប់​បំផ្លាញ ពលរដ្ឋ​ស្លូតត្រង់​ខ្លះ​រង​របួស ខ្លះ​ត្រូវ​បាន​ស្លាប់​ដោយសារ​គ្រាប់​ផ្លោង​យោធា​ថៃ ហេ​ី​យ​វរៈ​កងទ័ព​យេ​ី​ង​ក៏​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណៈភាព​ទឹក​របស់​យេ​ី​ង​។ សម្តេច​ក៏​បាន​អំពាវ​នា​ឱ្យ​បងប្អូន​រក្សា​ការ​អត់ធ្មត់ តស៊ូ សាមគ្គី​គ្នា ដេ​ី​ម្បី​រស់ ដេ​ី​ម្បី​ឈ្នះ និង​ជឿ​ក​ជាក់​លេ​ី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជានា​យក​ដ្ឋ​មន្ត្រី កំពុង​តែ​ខិតខំ​រក​ដំណោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា ការ​ប្រគេន​-​ជូនអំណោយ​ព្រះសង្ឃ​ចំនួន​៦​វត្ត និង​ប្រជា​ជនភៀសសឹក ចំនួន​១,២០០​គ្រួសារ គឺជា​ការ​បង្ហាញ​ពី​សេចក្តី​អាណិតអាសូរ សន្តោស ប្រោសប្រណី​ចំពោះ​ព្រះសង្ឃ និង​ញាតិ​ញោម​ភៀស​សឹក ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព ដោយ​បាន​ឃ្លាត​ចាកចេញ​អំពី​វត្ត​អារាម និង​ផ្ទះសំបែង ដោយសារ​ការ​ឈ្លានពាន​របស់​យោធា​ថៃ​។ ដោយ​មេ​ី​ល​ឃេ​ី​ញ​ពី​ការ​លំបាក​នេះ សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុ​ល្ល និង​មូលនិធិ​របស់​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​មក​នូវ​អំណោយ​ដែល​ជា​មូលនិធិ ដើម្បី​ប្រគេន និង​ជូន​ដល់​ព្រះសង្ឃ​ចំនួន​៦​វត្ត ក្នុង​នោះ​រួម​មាន​៖ ១-​វត្ត​សុវណ្ណ​សិក្ខា​រាម​ព្រៃ​ចាន់ ២-​វត្ត​ពុទ្ធិ សីមា​រាម ជោគជ័យ ៣-​វត្ត​សិលា​សុ​ក្ខា​រាម ៤-​វត្ត​ខណ្ឌសីមា​រាម​ព្រះ​ព្នៅ ៥-​វត្ត​ច័ន្ទ​ស៊ី​សាមគ្គី​រតនា​រាម ៦-​វត្ត រតនៈ​សុខសាន្ត​អូរ​ខៃ​ដ​ន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ