ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់ខ្លាំងនៅហ្ស៊ីមបាវ៉េ បណ្តាលឱ្យមនុស្ស៦១នាក់ស្លាប់ និងរបួសជាច្រើននាក់

1 ថ្ងៃ មុន

ប្រទេសហ្ស៊ីមបាវ៉េ៖ អាជ្ញាធរ​ បានប្រកាសអាសន្នថា ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់បង្កដោយការធ្លាក់ភ្លៀងខ្លាំង បានកើនឡើងដល់ ៦១ នាក់ហើយ គិតចាប់តាំងពីរដូវវស្សាចាប់ផ្ដើមក្នុងខែតុលាកន្លងទៅ។ ក្នុងនោះ ក៏មានមនុស្ស…

ប្រទេសហ្ស៊ីមបាវ៉េ៖ អាជ្ញាធរ​ បានប្រកាសអាសន្នថា ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់បង្កដោយការធ្លាក់ភ្លៀងខ្លាំង បានកើនឡើងដល់ ៦១ នាក់ហើយ គិតចាប់តាំងពីរដូវវស្សាចាប់ផ្ដើមក្នុងខែតុលាកន្លងទៅ។ ក្នុងនោះ ក៏មានមនុស្ស ១០ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលគ្រោះមហន្តរាយនេះបានវាយប្រហារចំពេលរដូវកាលវិស្សមកាលឆ្នាំថ្មី។ នេះបើយោងតាមសារព័ត៌មាន zimbabwestar និង Xinhua ចុះផ្សាយកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ពីនាយកដ្ឋានការពារស៊ីវិល​គ្រោះថ្នាក់ដែលនាំឱ្យមានការបាត់បង់ជីវិតទាំងនោះ រួមមានការលង់ទឹក ការរន្ទះបាញ់ និងការបាក់ទំនប់ទឹក។ ក្រៅពីការបាត់បង់ជីវិត ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រផងដែរ។

បច្ចុប្បន្ន ស្ថានភាពកាន់តែមានភាពប្រកាសអាសន្នសម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេផ្នែកខាងក្រោម ដោយសារទំនប់ទឹកមួយចំនួនបានហៀរហូរ និងចាប់ផ្ដើមបាក់ស្រុត ដែលអាចបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ ជាទូទៅ រដូវវស្សានៅក្នុងប្រទេសអាហ្វ្រិកមួយនេះ នឹងបន្តអូសបន្លាយរហូតដល់ខែមីនា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ