ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំមើលរំលង! ៧ សញ្ញាព្រមានដែលអាចបញ្ជាក់ថាដំណេករបស់អ្នកមានបញ្ហាមិនប្រក្រតី

1 ថ្ងៃ មុន

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការគេងមិនលក់ មិនមែនមានន័យត្រឹមតែការដាច់យប់ទាល់ភ្លឺនោះទេ ប៉ុន្តែវាមានសញ្ញាបង្កប់ជាច្រើនទៀតដែលបង្ហាញថាការគេងរបស់អ្នកគ្មានគុណភាព។ សញ្ញាដំបូងគឺ ការយល់សប្តិអាក្រក់ញឹកញាប់ ដែលរំខានដល់ដំណេកស្កប់ស្កល់ និងបង្កឱ្យមានអាការៈ ឈឺក្បាលតានតឹង ក្រោយភ្ញាក់ពីគេង។…

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការគេងមិនលក់ មិនមែនមានន័យត្រឹមតែការដាច់យប់ទាល់ភ្លឺនោះទេ ប៉ុន្តែវាមានសញ្ញាបង្កប់ជាច្រើនទៀតដែលបង្ហាញថាការគេងរបស់អ្នកគ្មានគុណភាព។

សញ្ញាដំបូងគឺ ការយល់សប្តិអាក្រក់ញឹកញាប់ ដែលរំខានដល់ដំណេកស្កប់ស្កល់ និងបង្កឱ្យមានអាការៈ ឈឺក្បាលតានតឹង ក្រោយភ្ញាក់ពីគេង។ បញ្ហានេះកាន់តែច្បាស់ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ ឬងងុយគេងខ្លាំងក្នុងពេលថ្ងៃ ទោះបីជាអ្នកបានគេងរហូតដល់ ៨ ទៅ ១០ ម៉ោងក៏ដោយ។

បន្ថែមពីនេះ ភាពមិនប្រក្រតីនៃរយៈពេលចូលគេងក៏ជាសញ្ញាអាសន្នដែរ ដូចជា ប្រើពេលលើសពី ៣០ នាទីទើបគេងលក់ឧស្សាហ៍ភ្ញាក់កណ្ដាលអធ្រាត្រ ហើយពិបាកគេងវិញ។ កាន់តែធ្ងន់ធ្ងរគឺ ការភ្ញាក់ពីដំណេកមុនម៉ោងកំណត់ ហើយមិនអាចគេងលក់វិញបាន ដែលនេះអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត។ សញ្ញាចុងក្រោយគឺ អារម្មណ៍មិនស្រស់ស្រាយក្រោយភ្ញាក់ពីគេង ទោះគេងគ្រប់ម៉ោងក៏ដោយ។ ការសម្គាល់ឃើញសញ្ញាទាំងនេះទាន់ពេលវេលា នឹងជួយឱ្យអ្នកអាចកែសម្រួលទម្លាប់រស់នៅ ដើម្បីការពារសុខភាពរាងកាយ និងផ្លូវចិត្តបានយ៉ាងមានប្រសិទ្ធភាព។

សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ