ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ទាំងព្រឹក! ឡានដឹក​ដី​ពន្លះពីក្រោយ​ឡាន​ដឹក​​សាំង​ ​ផ្ទុះ​ឆេះ​ហ្មត់​ សល់​តែ​គ្រោងឆ្អឹ.ង​

1 នាទី មុន
  • ស្វាយរៀង

ខេត្ត​ស្វា​យរៀង ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​​រន្ធត់ ដោយ​រថយន្ត​ដឹក​ដី​ធុន​យក្ស​បើក​បុក​គូទ​យន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​ពីក្រោយ​ បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​យ៉ាង​សន្ធោសន្ធៅ​រហូត​ឆេះ​អស់រលីង​សល់​តែ​គ្រោងឆ្អឹង​។ ​ករ​ណីខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ​ធ្នូ​ ឆ្នាំ២០២៥​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 1…

ខេត្ត​ស្វា​យរៀង ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​​រន្ធត់ ដោយ​រថយន្ត​ដឹក​ដី​ធុន​យក្ស​បើក​បុក​គូទ​យន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​ពីក្រោយ​ បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​យ៉ាង​សន្ធោសន្ធៅ​រហូត​ឆេះ​អស់រលីង​សល់​តែ​គ្រោងឆ្អឹង​។

​ករ​ណីខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ​ធ្នូ​ ឆ្នាំ២០២៥​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 1 ត្រង់​ចំណុច​ខាង​មុខ​រោងចក្រ​ស្ពាន​ត្រាំ​ ស្ថិត​ក្នុងភូមិ​ព្រែក​ទប់ ឃុំ​តា​សួ​ស​ ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង

រថយន្ត​បង្ក​ពាក់​ស្លា​ក​លេខ ​ភ្នំពេញ​ 3A-5611​។​

តាមប្រភពពី​​មហាជន​បាន​ឱ្យដឹង​​ថា ​មុនពេល​​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​១​គ្រឿង​ឈប់​នៅ​លើ​ចិញ្ចើមថ្នល់​សង្ស័យ​រថយន្ត​ខូច​ ស្រាប់តែ​រថយន្ត​ដឹក​ដី​១​គ្រឿង​បើកបរ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​រហូត​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​ ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់ និង​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​១​ម៉ោង ​ដោយសារ​​ប្រេង​ហូ​រ​ឆេះ​ថ្នល់​កៅស៊ូ​រហូត​ដល់​ម៉ោង​៦​ព្រឹក​ទើប​គ្រប់គ្រង​ស្ថានការណ៍បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ