ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំមើលរំលង! វិធីផឹកកាហ្វេជួយដុតខ្លាញ់ និងទប់ស្កាត់ជំងឺទឹកនោមផ្អែម

3 ម៉ោង មុន

​សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ការទទួលទានកាហ្វេទៀងទាត់អាចដើរតួនាទីក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ​កាត់បន្ថយហានិភ័យទឹកនោមផ្អែមប្រភេទទី២៖​ អ្នកដែលផឹកកាហ្វេជាប្រចាំ ត្រូវបានគេរកឃើញថា មានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ គ្រប់គ្រងទម្ងន់៖​ ជាតិកាហ្វេអ៊ីន…

​សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ការទទួលទានកាហ្វេទៀងទាត់អាចដើរតួនាទីក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖

​កាត់បន្ថយហានិភ័យទឹកនោមផ្អែមប្រភេទទី២៖​ អ្នកដែលផឹកកាហ្វេជាប្រចាំ ត្រូវបានគេរកឃើញថា មានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។

គ្រប់គ្រងទម្ងន់៖​ ជាតិកាហ្វេអ៊ីន ​ដែលមាននៅក្នុងកាហ្វេ អាចជួយដល់ការគ្រប់គ្រងទម្ងន់។

ដុតបំផ្លាញខ្លាញ់កាន់តែមានប្រសិទ្ធភាព៖​កាហ្វេអ៊ីនជួយជំរុញឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានកាន់តែប្រសើរឡើង។

​ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពពីកាហ្វេ ជាពិសេសក្នុងការជួយដោះស្រាយបញ្ហាទាក់ទងនឹងជំងឺទឹកនោមផ្អែម និងការគ្រប់គ្រងទម្ងន់ អ្នកគួរអនុវត្តតាមគន្លឹះទាំងនេះ៖

  1. ​កំណត់បរិមាណជាតិស្ករ និងគ្រឿងផ្សំផ្សេងៗ:​ ព្យាយាមផឹកកាហ្វេខ្មៅ ឬកាហ្វេដែលមិនមានជាតិស្ករ ឬទឹកដោះគោច្រើន ដើម្បីចៀសវាងការឡើងកម្រិតជាតិស្ករក្នុងឈាម។
  2. ​ផឹកក្នុងកម្រិតសមរម្យ:​ ការផឹកកាហ្វេច្រើនពេកអាចនាំឱ្យមានផលប៉ះពាល់ដូចជា ការគេងមិនលក់ ឬចង្វាក់បេះដូងលោតញាប់។ គួរកំណត់ការទទួលទានឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ