ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា​ ប្រកាស​ទាត់​ចោលខ្លឹមសាររបស់សារព័ត៌មានថៃ ដែល​​ចោទកម្ពុជា​ថា​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេសជួយ​បង្ហោះ​ដ្រូ​ន

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រកាស​ទាត់​ចោល នូវ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Amarin News…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រកាស​ទាត់​ចោល នូវ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Amarin News និង The Nation Thailand ដែល​បាន​ចោទប្រកាន់​ថា កម្ពុជា​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេស មក​ជួយ​បង្ហោះ​ដ្រូ​ន​អត្តឃាត​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

ក្រសួងការពារជាតិ​កម្ពុជា សូម​ទាត់​ចោល នូវ​ខ្លឹមសារ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ថៃ​ខាងលើ​នេះ និង​សូម​អះអាង​ថា ជា​ព័ត៌មាន​ភូត​កុហក និង​ជា​ព័ត៌មាន​ប្រឌិត ក្លែងក្លាយ និង​លាប​ពណ៌​មក​លើ​កម្ពុជា តែ​ប៉ុណ្ណោះ ។

កម្ពុជា​ទាមទារ​ឱ្យ ភាគី​ថៃ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា ក្នុង​គោលដៅ​បង្វែរ​ការ​ចាប់អារម្មណ៍​អំពី​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​របស់​ខ្លួន ដោយ​លាប​ពណ៌​កម្ពុជា ដើម្បី​យក​លេស​ប្រើប្រាស់​អាវុធ​កាន់តែ​សាហាវ​មក​លើ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ