ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ជល់​មាន់​យ៉ាង​ធំ​កំពុង​ដំណើរការ​​ចា.ក់ម៉ាសេរីនៅ​សំរោង​ក្រោម

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ភូមិ​គោក​ព្រិច សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កំពុងបាន​ដំណើរការ​យ៉ាង​រលូន ​ហើយ​យ៉ាង​សប្បាយ​រីករាយ ​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ឡើយ​ គឺភ្នាល់ចាក់ឈ្នះចាញ់ម៉ាសេរី ។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ភូមិ​គោក​ព្រិច សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កំពុងបាន​ដំណើរការ​យ៉ាង​រលូន ​ហើយ​យ៉ាង​សប្បាយ​រីករាយ ​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ឡើយ​ គឺភ្នាល់ចាក់ឈ្នះចាញ់ម៉ាសេរី ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ទីតាំង​សង្វៀន ជល់​មាន់​ខាងលើ​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ដោយ​មាន​ប្រក់ តង់ហើយ​មាន​អ្នក​ញៀន ល្បែងប្រមាណ​ជិត​១០០​នាក់​បាន​នាំ​គ្នា​ពពាក់ពពូន​ភ្នាល់​និង​ស្រែក​ហោរ​កញ្ជ្រាវ​យ៉ាង​សប្បាយ​រីករាយ​។ នៅ​ក្បែរ​នោះ​ដោយ​មាន​កន្លែង​ផ្ញើ​ម៉ូតូ​និងរ​ថយន្ត​ត្រៀម​ត្រា​ផង​ដែរ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ដែល​បើក​ជល់​មាន់ឈ្មោះ​យុំ អ្នកខ្លះហៅថា ឈ្មោះម៉េង ល្បីពូកែទាក់ម៉ូយណាស់ និងអួតថា គ្មានអ្នកណាចាប់ទេ សូមចាក់ម៉ាសេរី ព្រោះបានរត់ការណ៍អស់ហើយ ដែល​បាន​បើក​ដំណើរការ​ជា​យូរ​មក​ហើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ