ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀនជាង៩០០ ត្រូវបិទទ្វារ ព្រោះថៃវា.យ ប្រហារមិនរើសគោលដៅ

58 នាទី មុន

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ចាប់តាំងពី​ថៃ​បើក​ការ​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា តាំងពី​រសៀល​ថ្ងៃ​ទី​៧ ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ សាលា​នៅ​ខេត្ត​ចំនួន​៦…

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ចាប់តាំងពី​ថៃ​បើក​ការ​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា តាំងពី​រសៀល​ថ្ងៃ​ទី​៧ ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ សាលា​នៅ​ខេត្ត​ចំនួន​៦ ក្នុង​ក្រុង​-​ស្រុក​ចំនួន​២០ បាន​បិទទ្វារ​សរុប​៩០៩​សាលា ។

ប្រភព​ដដែល បាន​អះអាង​ថា ការ​បិទ​សាលារៀន​ទាំងនេះ បាន​កំពុង​ប៉ះពាល់​ដល់​គ្រូបង្រៀន​៧.៦០១​នាក់ និង​សិស្ស​២១៦.១០៧​នាក់ ។

ក្រៅពី​នោះ ក្រសួងការពារជាតិ ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​ជនភៀសសឹក​ផង​ដែរ​ដោយ​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​៦​ល្ងាច ជនភៀសសឹក សរុប​កើនឡើង​ជិត​២​សែន​នាក់​ហើយ ។ ខណៈ​ដែល​ជន​រង​គ្រោះ​ដល់​ជីវិត​មាន​១០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ