ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»៖ ខេត្តកំពង់ចាមបញ្ជូនអំបុក៥ពាន់កញ្ចប់ជូនកងទ័ពជួរមុខ

22 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​អំបុក​ស្រូវ​ថ្មី វាយ​សត្រូវ​ឈ្លានពាន​» អភិបាលខេត្ត​កំពង់ចាម បន្ថែម​អំបុក​ស្រូវ​ថ្មី​ចំនួន​៥​ពាន់​កញ្ចប់ ចែក​ជូន​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ…

ខេត្តកំពង់ចាម ៖ «​អំបុក​ស្រូវ​ថ្មី វាយ​សត្រូវ​ឈ្លានពាន​» អភិបាលខេត្ត​កំពង់ចាម បន្ថែម​អំបុក​ស្រូវ​ថ្មី​ចំនួន​៥​ពាន់​កញ្ចប់ ចែក​ជូន​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ ។

លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ថ្លែង​ថា ក្រោម​ពាក្យស្លោក​របស់​សម្ដេច​តេ​ជោ «​អំបុក​ស្រូវ​ថ្មី វាយ​សត្រូវ​ឈ្លានពាន​» រដ្ឋបាល​ខេត្តកំពង់ចាម ត្រៀម​រៀបចំ​បន្ថែម អំបុក​ស្រូវ​ថ្មី ចំនួន ៥​ពាន់​កញ្ចប់ ស្មើនឹង ៥​ពាន់​គីឡូក្រាម រួម​ទាំង​ដាក់​បញ្ចូល​នូវ​សាច់​ផាត់ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​វី​រៈ​កងទ័ព​កម្ពុជា កំពុង​ប្រយុទ្ធ​តប​ទល់​ជាមួយ​យោធា​ថៃ ។

ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ចាម ។

លោក​អភិបាលខេត្ត ក៏​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​បរិច្ចាគ​ជា​វិភាគទាន​ផ្តល់​ជា​អំណោយ តាម​ការ​ស្ម័គ្រចិត្ត​ទោះ​តិច​ក្តី​ច្រើន​ក្តី ដូច​ជា ៖ ថវិកា សម្ភារ គ្រឿង​ឧបភោគបរិភោគ ថ្នាំពេទ្យ ជាដើម ដើម្បី​រដ្ឋបាល​ខេត្ត នាំ​យក​អំណោយ​ទាំងនោះ ទៅ​ឧបត្ថម្ភ​ដល់​វី​រៈ​កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរ ជើង​តាម​ខ្សែបន្ទាត់​ព្រំដែន ត្រៀម​ជួរ​មុខ និង​ចែ​ន​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ខ្លួន​ចេញពី​លំនៅ​ឋាន ដើម្បី​គេច​ចេញពី​ការ​វាយប្រហារ ពី​សំណាក់​យោធា​ថៃ​។

លោក អ៊ុ​ន ចាន់​ដា បន្ត​ថា សម្រាប់​ទីតាំង​កន្លែង​ទទួល​អំណោយ​មាន ៖ ១.​នៅ​ផ្សា​របឹង​កុក​, ២.​នៅ​បេនឡាន​ផ្សារ​ធំ​កំពង់ចាម ,៣.​នៅ​សួន​មាត់ទន្លេ (​ស្លាក កំពង់ចាម​), ៤.​ភូមិ​រការ​( វិហារ​ឥ​ស្លា​ម​), ៥.​ទីតាំង​ធំ សាលាខេត្ត​កំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ