ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ជីរនាងវង​៖ ជំនួយ​ធម្មជាតិ​បង្កើន​ទឹកដោះ​ម្ដាយ​ក្រោយ​សម្រាល​!

1 ម៉ោង មុន
  • ភ្នំពេញ

សម្រាប់​ម្តាយ​ៗ​ដែល​ទើប​ឆ្លងទន្លេ (​សម្រាលកូន​) ការ​មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​កូន​គឺជា​កង្វល់​ចម្បង​មួយ​។ ក្រៅពី​របប​អាហារ​សំខាន់​ៗ ជីរនាងវង ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​ផ្នែក​មួយ​នៃ​ឱសថ​បុរាណ​ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​នេះ​។ យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស និង​ការ​អនុវត្ត​តាម​បែប​ឱសថ​បុរាណ​ក្នុង​តំបន់​អាស៊ី បាន​បង្ហាញ​ថា​៖ ជំនួយការ​ផលិត​ទឹកដោះ​៖…

សម្រាប់​ម្តាយ​ៗ​ដែល​ទើប​ឆ្លងទន្លេ (​សម្រាលកូន​) ការ​មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​កូន​គឺជា​កង្វល់​ចម្បង​មួយ​។ ក្រៅពី​របប​អាហារ​សំខាន់​ៗ ជីរនាងវង ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​ផ្នែក​មួយ​នៃ​ឱសថ​បុរាណ​ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​នេះ​។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស និង​ការ​អនុវត្ត​តាម​បែប​ឱសថ​បុរាណ​ក្នុង​តំបន់​អាស៊ី បាន​បង្ហាញ​ថា​៖

ជំនួយការ​ផលិត​ទឹកដោះ​៖ ស្ត្រី​មួយ​ចំនួន​បាន​ប្រើប្រាស់​ជីរនាងវង ទាំង​មុន និង​ក្រោយ​ពេល​ឆ្លងទន្លេ ដើម្បី​ជួយ​ជំរុញ និង បង្កើន​ការ​ផលិត​ទឹកដោះ ឲ្យ​ឆាប់​មាន និង​មាន​ច្រើន​សម្រាប់​កូន​បៅ​។

សម្រួល​ចរន្តឈាម​៖ លើស​ពី​នេះ ជីរនាងវង​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ សម្រួល​ចរន្តឈាម ក្នុង​រាង​កាយ​ផង​ដែរ ដែល​នេះ​ជា​កត្តា​សំខាន់​សម្រាប់​សុខភាព និង​ការ​ងើបឡើង​វិញ​របស់​ម្តាយ​ក្រោយ​សម្រាល​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ប្រើប្រាស់​រុក្ខជាតិ​ឱសថ​អំឡុង​ពេល​បំបៅ​ដោះ​កូន គួរតែ​ត្រូវ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នកឯកទេស​អាហារូបត្ថម្ភ​មុន​នឹង​ប្រើប្រាស់​ជា​ទៀងទាត់ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ទាំង​ម្តាយ និង​ទារក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ