ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ការពាររាស្ត្រ និងការពារទឹកដី» ៖ បេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលនេះ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ នេះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​កំណត់​នូវ​ភារកិច្ច​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​ចំពោះ​មុខ​ស្ថានការណ៍​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ នេះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​កំណត់​នូវ​ភារកិច្ច​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​ចំពោះ​មុខ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​មាន​២​ចំណុច​ធំ​ៗ ។

ក្រសួងការពារជាតិ បាន​ប្រកាស​ថា ៖ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ភារកិច្ច​ចម្បង និង​ចំពោះ​មុខ​របស់​រាជរដ្ឋាភិបាល គឺ​:
១. ការពារ​ប្រជាជន
២. ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា

សូម​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​សាមគ្គី​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ ។

សូម​បន្ថែម​ថា ៖ សម្តេច​បាន​គូសបញ្ជាក់​ថា នេះ​ជា​ដំណាក់​កាលដែល​ខ្មែរ​ត្រូវ​តែ​រួបរួម​គ្នា ។ មិន​ថា​កងកម្លាំង មន្ត្រីរាជការ ឬ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ត្រូវ​សាមគ្គី​គ្នា​ជា​កម្លាំង​តែ​មួយ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ