ប្រទេសឥណ្ឌូណេស៊ី ៖ ប្រឈមមុខនឹងការគាបសង្កត់របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានឆ្លើយតបវិញកាលពីថ្ងៃទី៩ធ្នូថា ត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីនៅប្រទេសលោក។ ការប្រកាសនោះធ្វើឡើង បន្ទាប់ពីការរិះគន់នានារបស់ប្រធានាធិបតីអាមេរិកដែលវាយតម្លៃថា អ៊ុយក្រែនមិនមែនជាប្រទេសប្រជាធិបតេយ្យឡើយ ព្រោះការបោះឆ្នោតប្រធានាធិបតីមិនអាចរៀបចំធ្វើក្នុងឆ្នាំ២០២៤ ដោយសារសង្គ្រាម។
លោកហ្សេឡេនស្គីថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា ខ្ញុំត្រៀមសម្រាប់ការបោះឆ្នោត។ ទោះបីយ៉ាងណាលោកបន្តថា ការបោះឆ្នោតមួយអាចធ្វើបានលុះត្រាតែមានសន្តិសុខ ។ ពេលនេះ ខ្ញុំសូមស្នើនិងថ្លែងដោយចំហទៅកាន់សហរដ្ឋអាមេរិកថា សូមឲ្យជួយលោកជាមួយសហសេវិកអឺរ៉ុប ក្នុងការធានាសន្តិសុខសម្រាប់ការបោះឆ្នោតនេះ។
លោកហ្សេឡេនស្គីបន្តថា ខ្ញុំក៏ស្នើផងដែរដល់បណ្ដាសមាជិកសភាឲ្យរៀបចំសំណើនានា ស្ដីពីលទ្ធភាពធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្រោមច្បាប់អាជ្ញាសឹក។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសប្រើ ក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនមកដែលហាមឃាត់ការបោះឆ្នោត។
លោកដូណាល់ត្រាំក៏មិនលាក់លៀមដែរថា លោកមិនបដិសេធឡើយដែលលោកចង់ទម្លាក់លោកហ្សេឡេនស្គី ។ លោកក៏លើកឡើងជាថ្មីពីការរិះគន់យ៉ាងខ្លាំងដល់លោកហ្សេឡេនស្គីនិងបានចោទក្រុងគៀវថា ប្រើប្រាស់សង្គ្រាមជាលេសដើម្បីមិនធ្វើការបោះឆ្នោត។ លោកលើកឡើងថា បណ្ដាមេដឹកនាំអ៊ុយក្រែននិយាយពីលទ្ធិប្រជាធិបតេយ្យតែបានដើរដល់ចំណុចមួយ ដែលមិនមែនជាប្រជាធិបតេយ្យ ។ ប្រជាជនអ៊ុយក្រែនត្រូវមានជម្រើសនេះហើយលោកបញ្ជាក់ថា ខ្ញុំមិនដឹងថាតើនរណានឹងជាអ្នកឈ្នះឡើយ។
បណ្ដាអ្នកវិភាគយល់ថាការចាកចេញពីអំណាចរបស់លោកហ្សេឡេនស្គីហើយជំនួសវិញដោយមនុស្សផ្សេងណាម្នាក់ វាមានលទ្ធដែលការចរចាអាចដើរលើផ្លូវមួយទៀត។ ចំណែកលោកត្រាំវិញទីបំផុតអាចសម្រេចការសន្យារបស់លោក ធ្វើឲ្យមានសន្តិភាពរវាងប្រទេសទាំង២ ជារឿងដែលលោកធ្លាប់ធានាថា ធ្វើបានក្នុងពេលត្រឹម២៤ម៉ោង ។
ម្យ៉ាងវិញទៀត លោកដូណាល់ត្រាំលើកឡើងថា អាមេរិកនឹងកាត់បន្ថយជំនួយដ៏ច្រើនដល់អ៊ុយ
ក្រែន៕
ចែករំលែកព័តមាននេះ