ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​កំរោល​មិន​រើសមុខ​! ថៃ​ប្រើ​ផ្សែង​ពុល​វាយប្រហារ​តំបន់​ស៊ី​វិល​នៅ​អូរ​បី​ជាន់​ដែល​ពលរដ្ឋ​រស់នៅ

15 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា ៖ សូម​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា ៖ សូម​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ ៖

-ម៉ោង ១៤:២២​នាទី យោធា​ថៃ​បាញ់​ផ្សែង​ពុល មក​ក្នុងភូមិ​សាស្ត្រ ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ជា​ភូមិ​ស្រុក​របស់​ប្រជាជន​ស៊ី​វិល​រស់នៅ ។

សកម្មភាព​ខាងលើ​ជា​ការ​វាយប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ