ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ នឹងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ឈប់សង្គ្រាម

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា បានបន្តរហូតដល់ថ្ងៃទី ៣ ហើយ គិតត្រឹមថ្ងៃទី ១០ ខែធ្នូ…

សហរដ្ឋអាមេរិក ៖ ការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា បានបន្តរហូតដល់ថ្ងៃទី ៣ ហើយ គិតត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកនឹងហៅទូរស័ព្ទជាមួយមេដឹកនាំប្រទេសទាំងពីរ ដើម្បីបញ្ឈប់ជម្លោះព្រំដែន ដែលបានផ្ទុះឡើងសាជាថ្មី ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ។

ថ្លែងនៅក្នុងពិធីជួបជុំមួយនៅរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ លោក ត្រាំ បានរាយបញ្ជីសង្គ្រាមមួយចំនួនដែលលោកអះអាងថា បានសម្របសម្រួលជួយបញ្ឈប់ រួមទាំងរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា និងអ៊ីស្រាអែល និងអ៊ីរ៉ង់ មុនពេលបានបញ្ឈប់ជម្លោះដែលកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។ លោកបានថ្លែង កាលពីថ្ងៃទី៩ ខែធ្នូ (កាលបរិច្ឆេទនៅសហរដ្ឋអាមេរិក​) ថា «ថ្ងៃស្អែក ខ្ញុំនឹងហៅទូរស័ព្ទ និងបញ្ឈប់សង្គ្រាមនៃប្រទេសដ៏មានឥទ្ធិពលទាំង ២ គឺថៃ និងកម្ពុជា»។

គួររំលឹកថា លោក ត្រាំ បានធ្លាប់ពិភាក្សាជាមួយមេដឹកនាំប្រទេសកម្ពុជា និងថៃ កាលពីមុន ដោយសម្រេចបានបទឈប់បាញ់រវាងភាគីទាំងពីរ ចាប់តាំងពីការប៉ះទង្គិចគ្នា កាលពីខែកក្កដាកន្លងទៅ ដោយលោកបានប្រើប្រាស់ឥទ្ធិពលនៃការចរចាពាណិជ្ជកម្ម ដើម្បីសម្របសម្រួលកើតចេញជាបទឈប់បាញ់៕ ប្រភព ៖ Reuters