ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត និងការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ថានការណ៍​ប្រយុទ្ធ​គ្នា​ដែល​កំពុង​បន្ត​កើតឡើង​យ៉ាង​ក្តៅ​គគុក នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន និង​កំពុង​បង្ក​គ្រោះថ្នាក់ និង​បាត់បង់​អាយុជីវិត​មនុស្ស…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ថានការណ៍​ប្រយុទ្ធ​គ្នា​ដែល​កំពុង​បន្ត​កើតឡើង​យ៉ាង​ក្តៅ​គគុក នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន និង​កំពុង​បង្ក​គ្រោះថ្នាក់ និង​បាត់បង់​អាយុជីវិត​មនុស្ស ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ស្ថានទូត​សហរដ្ឋអាមេរិក​កម្ពុជា បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១០​ខែធ្នូ ឆ្នាំ​២០២៥ ថា ៖ សហរដ្ឋអាមេរិក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រយុទ្ធ​ជា​បន្ត​ដែល​បង្ក​គ្រោះ​ថា្ន​ក់ និង​ការ​បាត់​បង់ជីវិត នៅ​តាម​កន្លែង​ជា​ច្រើន​តាម​បណ្តោយ​ព្រំដែន​ប្រទេស​កម្ពុជា​–​ថៃ ។

ស្ថានទូត​សហរដ្ឋអាមេរិក​កម្ពុជា បាន​បញ្ជាក់​ថា យើង​ទទូច​ជា​ខ្លាំងឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​នេះ និង​ការ​ការពារ​ជន​ស៊ី​វិល ព្រមទាំង​ស្នើ​ភាគី​ទាំង​ពីរ ឱ្យ​វិល​ត្រឡប់​ទៅ​គោរព​វិធាន​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​កូ​ឡា​ឡំ​ពួរ ថ្ងៃ​ទី​២៦ ខែតុលា ដែល​បាន​ចុះហត្ថលេខា​ដោយ លោកនាយក​រដ្ឋមន្ត្រី ប្រទេស​កម្ពុជា និង​ថៃ និង​បាន​ធ្វើ​ជា​សាក្សី​ដោយ​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន​វ៉ា អ៊ី​ប្រា​ហ៊ី​ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ