ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជា​មួយ​​សត្រូវ​ឈ្លា​ពាន និង​ឈរជើង​យ៉ាង​រឹង​មាំ នៅ​​ខេត្តពោធិ៍សាត់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ពេល​នេះ កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ឈ្លា​ពាន និង​ឈរជើង​យ៉ាង​រឹង​មាំ​នៅខេត្ត​ពោធិ៍​សាត់​ ។ ក្រសួងការពារជាតិ​បាន​លើក​ឡើង​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោ​ធា​ថៃ…

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ពេល​នេះ កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ឈ្លា​ពាន និង​ឈរជើង​យ៉ាង​រឹង​មាំ​នៅខេត្ត​ពោធិ៍​សាត់​ ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោ​ធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ ភូមិ​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ជំទាវ ម៉ា​លី សុជាតា​បាន​ឲ្យ​ដឹង​ថា ម៉ោង​៩:០១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ចំនួន​១​គ្រាប់​ផ្លោង​ចូល​ចំណុច​ភូមិសាស្ត្រ​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ​។ ម៉ោង​៩:០៨​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង DK ចំនួន​២​គ្រាប់ និង​ប្រើប្រាស់​ដ្រូ​ន​ទំលាក់​គ្រាប់ មក​ក្នុង​នៅ​ភូមិសាស្ត្រ​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍
សាត់​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ «​កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ឈ្លា​ពាន និង​ឈរជើង​យ៉ាង​រឹង​មាំ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​
កម្ពុជា»​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ