ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តើ​លោក​ដូ​ណា​ល់​ត្រាំ ត្រូវធ្វើ​បែប​ដូ​ម្ដេច​ទៀត​ជាមួយ​អ៊ុយ​ក្រែ​ន?

1 ថ្ងៃ មុន

រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ ប្រធានាធិបតី​អា​មេ​រិ​កបាន​ផ្ញើ​ការ​រិះគន់​ថ្មី​ទៀត​ដល់​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ថា មិន​បាន​អាន​សំណើ​សន្តិភាព​អ៊ុយ​ក្រែ​ន​របស់​លោក លាតត្រដាង​ចាប់តាំងពី​៣​ស​ប្ដា​ហ៍​មក​ហើយ និង​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​ដាច់​ដោយឡែក ពី​គ្នា​ជាមួយ​ក្រុង​ម៉ូ​ស្គូ និង​ក្រុង​គៀវ ។…


រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ ប្រធានាធិបតី​អា​មេ​រិ​កបាន​ផ្ញើ​ការ​រិះគន់​ថ្មី​ទៀត​ដល់​លោក
​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ថា មិន​បាន​អាន​សំណើ​សន្តិភាព​អ៊ុយ​ក្រែ​ន​របស់​លោក លាតត្រដាង​ចាប់តាំងពី​៣​ស​ប្ដា​ហ៍​មក​ហើយ និង​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​ដាច់​ដោយឡែក ពី​គ្នា​ជាមួយ​ក្រុង​ម៉ូ​ស្គូ និង​ក្រុង​គៀវ ។

ពេល​ឆ្លើយ​តប​សំនួរ​របស់​អ្នកកាសែត នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​លោក​ត្រាំ​ថ្លែង​ថា យើង​បាន​និយាយ​ទៅ​កាន់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ហើយ​យើង​ក៏​និយាយ​ជាមួយ​បណ្ដា​មេដឹកនាំ​អ៊ុយ​ក្រែ​ន ហើយ​ខ្ញុំ​និយាយ​ថា​ខ្ញុំ្ញ​មានការ​ខកចិត្ត​បន្តិច ដែល​លោក​ហ្សេ ឡេ​ន​ស្គី នៅ​មិន​ទាន់​អាន​សំណើ​យើង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​នៅ​អ៊ុយ​ក្រែ​ន​។ រឿង​ដែនដី​នៅ​តែ​ជា​បញ្ហា​លំបាក​ក្នុង​ការ​ចរចា ។ ក្រុង​ម៉ូ​ស្គូ​ទាមទារ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​ដក​ចេញពី​មួយ​ផ្នែក​នៃ​បណ្ដា​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន ។

លោកពូ​ទី​ន​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​អ៊ុយ​ក្រែ​ន​មិន​ព្រម​បោះបង់​ដែនដី​នៅ​តំបន់​ដុន​បាស់​នា​ភាគ​ខាងកើត​ប្រទេស​ឡើយ ។

សេត​វិមាន​ជម្រុញ​អ៊ុយ​ក្រែ​ន​ឲ្យ​អនុម័ត​ដោយ​ឆាប់រហ័ស​ផែនការ​បញ្ចប់សង្គ្រាម តែ​ក្រុង​គៀវ​មិន​ព្រម​ទទួល​ដោយ​មិន​ពិនិត្យ​លើ​ភាព​លម្អិត​ឡើយ​។ លោក​ហ្សេ​ឡេ​ន​ស្គី​អះអាង​នា​យប់​ថ្ងៃ​ទី​៨ ធ្នូ ថា លោក​គ្មាន​សិទ្ធិ​ផ្លូវច្បាប់ ឬ​សីលធម៌ ក្នុង​ការ​លះបង់​ឲ្យ​រុ​ស្ស៊ី បណ្ដា​ដែនដី​អ៊ុយ​ក្រែ​ន​ឡើយ ។ បញ្ហា​ដែនដី​ជា​បញ្ហា​ស្នូល​នៃ​ការ​ចរចា​ដែល​កំពុង​ធ្វើ​លើ​ផែនការ​សន្តិភាព ក្រោម​អាជ្ញាកណ្ដាល​របស់​អា​មេ​រិ​ក ។

នា​ថ្ងៃ​ទី​៨ ធ្នូ មាន​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ឡុ​ង​ដ៍ រវាង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស អធិការបតី​អា​ល្លឺ​ម៉​ង់ ប្រធានាធិបតី​បារាំង និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ផ្ដោត​លើ​ផែនការ​សន្តិភាព​របស់​អា​មេ​រិ​ក ។
នា​ឱកាស​នោះ មេដឹកនាំ​អឹ​រ៉ុ​ប​ទាំង​៣​រូប​បាន​សម្ដែង​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន ដោយ​ប្រធានា​ធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ថ្លែង​ថា អឺរ៉ុប​និង​អ៊ុយ​ក្រែ​ន​មាន​សន្លឹក​បៀរ​ច្រើន​ក្នុង​ដៃ រវាង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន ការ​តស៊ូ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ចំពោះ​កងទ័ព​រុ​ស្ស៊ី និង​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​អឺរ៉ុប និង​អា​មេ​រិ​កលើ​សេដ្ឋកិច្ច​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ