ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង ១២:៣៣​នាទី យោធា​ថៃ​បាន​​បាញ់ប្រហារ ដោយ​មិន​រើស​គោលដៅ ដោយប្រើប្រាស់​កាំភ្លើង​ធំ​ ១០៥​ម​ម និង​ ១៥៥​ម​ម បាញ់​ចូល​ទីប្រជុំជន​ដែល​មាន​ប្រជាពលរដ្ឋ​ស៊ី​វិល​រស់នៅ​យ៉ាង​កំរោល

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បាន​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បាន​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​ ៥ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ​៖

នៅ​ថ្ងៃ​ទី ​៩ ខែធ្នូ ឆ្នាំ​ ២០២៥ វេលា​ម៉ោង ១២:៣៣​នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ ដោយ​មិន​រើស​គោលដៅ និង​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ ១០៥​ម​ម និង​ ១៥៥​ម​ម បាញ់​ចូល​ទីប្រជុំជន​ដែល​មាន​ប្រជាពលរដ្ឋ​ស៊ី​វិល​រស់នៅ​យ៉ាង​កំរោល ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដ៏​សាហាវឃោរឃៅ​នេះ ហើយ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ការណ៍​ដែល​ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា ​និង​ថៃ​ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២៦ ខែតុលា ឆ្នាំ​ ២០២៥ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ