រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្អាកដំណើរការការបង្រៀន និងរៀនជាបណ្តោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យោងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីធានាសុខសុវត្ថិ ភាពដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែល បណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំ តូច របស់ភាគីថៃ ក្នុងអំឡុងពេលមានការឈ្លានពានមកលើព្រំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែន កម្ពុជា ថៃ ក្នុងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះ រហូតដល់មានការជូនដំណឹងជាថ្មី ។
ចែករំលែកព័តមាននេះ