ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចពីគ្រា.ប់បែកថៃ ! ជម្លៀសអ្នកទោសជាង ១ពាន់នាក់ ពីឧត្តរមានជ័យមកសៀមរាបទាំងយប់

4 ម៉ោង មុន

ខេត្តសៀមរាប ៖ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ដឹកនាំ​ប្រតិបត្តិការ​ជម្លៀស​ជន​ជាប់​ឃុំ​ជា​បន្ទាន់​មួយ នៅ​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ ដែល​មាន​ហានិភ័យ​ខ្ពស់ ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​ថៃ…

ខេត្តសៀមរាប ៖ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ដឹកនាំ​ប្រតិបត្តិការ​ជម្លៀស​ជន​ជាប់​ឃុំ​ជា​បន្ទាន់​មួយ នៅ​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ ដែល​មាន​ហានិភ័យ​ខ្ពស់ ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​ថៃ ត្រូវ​បាន​បញ្ជូន​មក​ឃុំខ្លួន​បន្ត ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដែល​ជា​តំបន់​មាន​សុវត្ថិភាព ។

ជាក់ស្តែង​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ​ថា ៖ នៅ​រាត្រី​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត និង​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ រួម​ជាមួយ​សហការី និង​មាន​កិច្ចសហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ បាន​ធ្វើការ​ជម្លៀស​ជន​ជាប់​ឃុំ​ចំនួន​១០៦៦​នាក់ ស្រី​៦៧​នាក់ ពី​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ ដែល​មាន​ហានិភ័យ​ខ្ពស់ ដោយ​ការ​ទម្លាក់​គ្រាប់បែក និង​គ្រាប់​ផ្លោង​ពី​ការ​ឈ្លានពាន​សៀម ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ។

ក្នុង​ប្រតិបត្តិការ​ផ្ទេរ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​ឆ្នូ ឆ្នាំ ២០២៥ វេលា​ម៉ោង​៤:៤០ នាទី​ទៀប​ភ្លឺ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​ប្រើប្រាស់​រថយន្ត​សរុប​ចំនួន​៣២​គ្រឿង និង​មន្ត្រី​សរុប​ចំនួន​២២១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ