ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការសហប្រជាជាតិស្នើឱ្យកម្ពុជា និង ថៃវិលត្រឡប់ទៅអនុវត្តសេចក្តីប្រកាសរួមស្តីពីសន្តិភាព

1 ម៉ោង មុន

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បានការ​ព្រួយបារម្ភ​ចំពោះ របាយការណ៍​នៃ​ការ​បន្ត​ប៉ះទង្គិច​ប្រដាប់​អាវុធ​ឡើង​វិញ រវាង​កម្ពុជា និង​ថៃ ជា​ពិសេស របាយការណ៍​នៃ​ការ​វាយប្រហារ​តាម​អាកាស និង​ការ​ចល័ត…

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បានការ​ព្រួយបារម្ភ​ចំពោះ របាយការណ៍​នៃ​ការ​បន្ត​ប៉ះទង្គិច​ប្រដាប់​អាវុធ​ឡើង​វិញ រវាង​កម្ពុជា និង​ថៃ ជា​ពិសេស របាយការណ៍​នៃ​ការ​វាយប្រហារ​តាម​អាកាស និង​ការ​ចល័ត ឧបករណ៍​ធុន​ធ្ងន់​នៅ​តាម តំបន់​ព្រំដែន ។

លោក​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់ធ្មត់ និង​ចៀសវាង ការ​បង្កើន ភាព​តានតឹង​បន្ថែម​ទៀត ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វេ​ប​សាយ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ។ លោក​បាន​និយាយ​ថា ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​បណ្តាល​ឱ្យ​មានការ​ស្លា​.​ប់ និង របួស​ដល់​ជន​ស៊ី​វិល​ការ​ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ស៊ី​វិល និង​ការ​ផ្លាស់​ទីលំនៅ​យ៉ាងច្រើន នៅ​ភាគី​ទាំង​សងខាង​នៃ​ព្រំដែន ។

អគ្គលេខាធិការ សង្កត់ធ្ងន់​ថា ភាគី​ទាំង​ពីរ​ត្រូវ​តែ​ការពារ​ជន​ស៊ី​វិល និង​សម្របសម្រួល​ដល់ ការ​ផ្តល់​ជំនួយ​មនុស្សធម៌ ។ អគ្គលេខាធិការ​បាន​លើក​ឡើងជា​ថ្មី​នូវ​ការ​អំពាវនាវ​របស់​លោក​ឱ្យ​ភាគី​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​កាន់​ក្របខ័ណ្ឌ​នៃ​សេចក្តី​ប្រកាស រួម​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ​ចំពោះ បទ​ឈប់​បាញ់ និង​អនុវត្ត​វិធានការ កាត់​បន្ថយ ភាព​តានតឹង និង​កសាង​ទំនុកចិត្ត ។

លោក​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ប្រើប្រាស់​យន្តការ​ទាំងអស់​សម្រាប់​ការ​សន្ទនា​ឱ្យ​បាន​ពេញលេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​ជម្លោះ​តាម​រយៈ​មធ្យោបាយ សន្តិវិធី ។ អង្គការសហប្រជាជាតិ ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​គាំទ្រ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង ទាំងឡាយ​ដែល​មាន​គោលបំណង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ