ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមបង្ខំឱ្យពលរដ្ឋខ្មែរជាង ៥ម៉ឺននាក់ នៅខេត្តជាប់ព្រំដែនចំនួន៤ ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព

2 ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​ឱ្យ​ដឹង​ថា ការ​វាយប្រហារ​ដ៏​កំរោល​របស់​យោធា​ថៃ​មក​លើ​កងកម្លាំង និង​ជន​ស៊ី​វិល​កម្ពុជា បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​រត់​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន គិត​ត្រឹម​ម៉ោង​១១ ថ្ងៃ​ទី​៩ ខែធ្នូនេះ ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​កម្ពុជា​នៅ​ក្នុង​ខេត្តចំនួន៤ បាន​ភៀស​សឹក…

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​ឱ្យ​ដឹង​ថា ការ​វាយប្រហារ​ដ៏​កំរោល​របស់​យោធា​ថៃ​មក​លើ​កងកម្លាំង និង​ជន​ស៊ី​វិល​កម្ពុជា បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​រត់​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន គិត​ត្រឹម​ម៉ោង​១១ ថ្ងៃ​ទី​៩ ខែធ្នូនេះ ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​កម្ពុជា​នៅ​ក្នុង​ខេត្តចំនួន៤ បាន​ភៀស​សឹក និង​គេច​ចេញពី​ការ​វាយប្រហារ​របស់​យោធា​ថៃ និង​មក​កាន់​មណ្ឌល​សុវត្ថិភាព​សរុប​១៦៥៦៨ គ្រួសារ ស្មើនឹង៥៤ ៥៥០​នាក់ ។

ជាក់ស្តែង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ការ​បើក​ការ​វាយប្រហារ​របស់​យោធា​ថៃ មក​លើ​កងកម្លាំង​កម្ពុជា និង​ជន​ស៊ី​វិល បង្ក​ឱ្យ​មាន​ជនភៀសសឹក​ជា​ច្រើន ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១១ ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​កម្ពុជា​នៅ​ក្នុង​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ បាន​ភៀស​សឹក និង​គេច​ចេញពី​ការ​វាយប្រហារ​របស់​យោធា​ថៃ និង​មក​កាន់​មណ្ឌល​សុវត្ថិភាព​សរុប​១៦៥៦៨ គ្រួសារ ស្មើនឹង៥៤ ៥៥០​នាក់ ។

ជាក់ស្តែង ក្រសួងការពារជាតិ បាន​ប្រកាស​នា​ម៉ោង​១០​និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ​នេះ​ថា ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​យោធភូមិ​ភាគ​ទី​៥ និង​យោធភូមិ​ភាគ​ទី​៤ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥:
ភាគី​ថៃ​បាន​បន្ត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​«​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​» ដែល​ភាគី​កម្ពុជា​និង​ភាគី​ថៃ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​សា​ជា​ថ្មី​មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​ការ​ប្រើប្រាស់​កម្លាំងយោធា ។

ដោយសារ​សកម្មភាព​ដ៏​គឃ្លើន​របស់​យោធា​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​មុន និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា កងកម្លាំង​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ខុសច្បាប់​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​យោធា​ថៃ ដូច​មាន​ចែង​ក្នុង​មាត្រា ៥១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។ ក្នុង​ន័យ​នេះ កង​យោធពលខេមរភូមិន្ទ ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សុវត្ថិភាព​របស់​ប្រជាជន ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​ដ៏​កំរោល និង​សាហាវឃោរឃៅ​របស់​ថៃ​មក​លើ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ