ជម្លៀសអ្នកទោ.សជាង១ពាន់នាក់ចេញពីពន្ធនាគារខេត្តឧត្តរមានជ័យទាំងយប់ ដើម្បីគេចពីការទម្លាក់គ្រាប់បែ.ក និងគ្រា.ប់ផ្លោងពីការឈ្លានពានរបស់ថៃ
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ជនជាប់ឃុំចំនួន១០៦៦នាក់ត្រូវបានកម្លាំង អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ បានធ្វើការជម្លៀសចេញពីពន្ធនាគារខេត្តឧត្តរមានជ័យទាំងយប់ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានថៃ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាបដើម្បីសុវត្តិភាព។
តាមអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា នៅរាត្រីទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយសហការី និងមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តពាក់ព័ន្ធ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។
តាមអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការផ្ទេរជនជាប់ឃុំនេះត្រូវបានបិទបញ្ចប់នៅថ្ងៃ៩ខែឆ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៤:៤០ នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់៕





















ចែករំលែកព័តមាននេះ