ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ ច្រានចោលព័ត៌មានមិនពិតដែលផ្សាយដោយផេកផ្លូវការ​របស់កងទ័ពភូមិភាគថៃ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងការពារជាតិនារាត្រីថ្ងៃនេះ បានឱ្យដឹងថាលោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ…

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងការពារជាតិនារាត្រីថ្ងៃនេះ បានឱ្យដឹងថាលោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា​៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កត់សម្គាល់​បន្ថែម​ថា ផេ​ក​ផ្លូវការ​របស់​កងទ័ព​ថៃ​ភូមិភាគ បណ្តាញសារព័ត៌មាន និង​អ្នកនាំពាក្យ​កងទ័ព​ថៃ មាន​ភាព​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ ជា​បន្តបន្ទាប់​ដែល​ខុសស្រឡះ​ពី​ការ​ពិត ដោយ​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ក្នុង​ចេតនា​បំភ័ន្ត​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ និង​យក​មក​ធ្វើ​ជា​លេស​ ដើម្បី​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​កម្ពុជា​ឡើង​វិញ ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​បដិសេធ និង​សូម​គូសបញ្ជាក់​នូវ​ការ​ពិត​ថា ​៖
១. ការ​លើក​ឡើង​របស់​ផេ​ក​ផ្លូវការ​របស់​កងទ័ព​ភូមិភាគ​ថៃ បណ្តាញសារព័ត៌មាន​និង អ្នកនាំពាក្យ​ថៃ មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ខាងលើ គឺជា​ព័ត៌មាន​មិន​ពិត
២. កងកម្លាំង​របស់​កម្ពុជា​មិន​បាន​ធ្វើ​សកម្មភាព​ណាមួយ​ដែល​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដូច​ការ​លើក​ឡើង​របស់​បណ្តាញ​សង្គម និង​សារព័ត៌មាន​ថៃ​ នោះ​ឡើយ
ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បញ្ជាក់​សា​ជា​ថ្មី ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​គោរព និង​ការ​អនុវត្ត នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ និង​សេចក្តីថ្លែងការណ៍​រួម ​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​ និង​ថៃ ឱ្យ​បាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត ព្រមទាំង​បន្ត​សហការ​គ្នា​ឱ្យ​បាន​ជិត​ស្និទ្ធ​នៅ​គ្រប់​កម្រិត សំដៅ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ដើម្បី​លើកកម្ពស់ សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ឱ្យ​បាន​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ