បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់
ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអនុវត្តច្បាប់ នៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត…
ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអនុវត្តច្បាប់ នៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត…
ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអនុវត្តច្បាប់ នៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងឧបករណ៍ឆក់ត្រី ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីដាក់បន្ទុកតាមនីតិវិធីច្បាប់ស្តីពីជលផល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ។
តាមប្រភពព័ត៌មានអោយដឹងថា ក្នុងប្រតិបត្តិការខាងក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម បានសហការជាមួយគណៈកម្មការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ បានធ្វើការបង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ ដែលប្រព្រឹត្តឡើងដោយជនសង្ស័យចំនួន ០២នាក់ ។
ជាលទ្ធផលក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេបានឃាត់ខ្លួនជនសង្ស័យម្នាក់។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនរួច ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
វត្ថុតាង នៃបទល្មើសដែលបានរឹបអូសរួមមាន ៖ ទូកស្មាច់ ប្រវែង ៥,៩ ម៉ែត្រ ពណ៌ខៀវ: ០១ គ្រឿង.ម៉ាស៊ីន ម៉ាកហ៊ីណូតា កម្លាំង ៧ សេះ: ០១ គ្រឿង.ក្បាលឆក់ (អ័ងវ៉ាទ័រ): ០១ គ្រឿង. ខ្សែកាប: ៥ ម៉ែត្រ.ខ្សែភ្លើង: ៥ ម៉ែត្រ.និងថ្នងដងត្រី: ០១ គ្រឿង ។
បច្ចុប្បន្ន មន្ត្រីជំនាញជលផលកំពុងបន្តនីតិវិធីបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសជនសង្ស័យតាមច្បាប់ស្តីពីជលផល ។
ដោយឡែក ចំពោះជនសង្ស័យជាបក្ខពួក ដែលបានរត់គេចខ្លួន មន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេត និងតាមចាប់ខ្លួនដើម្បីនាំយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន ។ ការអនុវត្តច្បាប់នេះ គឺសំដៅពង្រឹងការអភិរក្សធនធានជលផល និងទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ៕






ចែករំលែកព័តមាននេះ