ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ៖ ការងារ​ស្ម័គ្រចិត្ត គឺ​ជា​ “ថ្នាក់រៀន​ក្រៅ​ជញ្ជាំង” ជំរុញ​ឱ្យ​យុវជន​​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត​

12 ម៉ោង មុន

​​រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ បានចាត់ទុក ការងារ​ស្ម័គ្រចិត្ត គឺ​ជា​ “ថ្នាក់រៀន​ក្រៅ​ជញ្ជាំង” ដែល​បំពាក់​ឱ្យ​យុវជន​នូវ​ជំនាញ និង​ស្មារតី​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត។ យោងតាមការផ្សាយរបស់ក្រសួង​អប់រំ យុវជន…



​រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ បានចាត់ទុក ការងារ​ស្ម័គ្រចិត្ត គឺ​ជា​ “ថ្នាក់រៀន​ក្រៅ​ជញ្ជាំង” ដែល​បំពាក់​ឱ្យ​យុវជន​នូវ​ជំនាញ និង​ស្មារតី​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត។

យោងតាមការផ្សាយរបស់ក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥​ បានឱ្យដឹងថាក្រសួង ​បាន​រៀបចំ​ពិធី​បើក​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្នាក់ជាតិ នៃ​កម្មវិធី «ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ» (ស.ស.ខ.) ឆ្នាំ២០២៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​សង្កត់ធ្ងន់​ថា ការងារ​ស្ម័គ្រចិត្ត គឺ​ជា​ “ថ្នាក់រៀន​ក្រៅ​ជញ្ជាំង” ដែល​បំពាក់​ឱ្យ​យុវជន​នូវ​ជំនាញ និង​ស្មារតី​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត។ រាល់​ការ​រួមចំណែក​ស្ម័គ្រចិត្ត ទោះ​តូច​ក្ដី​ធំ​ក្ដី គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ដល់​ការ​កសាង​សហគមន៍​ឱ្យ​កាន់តែ​រឹងមាំ។

ឯកឧត្តម​រដ្ឋលេខាធិការ ​បាន​គូស​បញ្ជាក់ដែរថា កម្មវិធី ស.ស.ខ. មិនត្រឹមតែ​ពង្រឹង​សមត្ថភាព​បំណិន​ទន់ ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​ដល់​យុវជន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន និង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

បើតាមក្រសួង, ពិធី​រយៈពេល ៣ ថ្ងៃនេះ ដែល​មាន​គោលបំណង​អបអរ​សាទរ​ ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រចិត្ត ៥ ធ្នូ​ នេះ បាន​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ មន្ត្រី ដៃគូ​អង្គការ និង​ប្រតិភូ​យុវជន​ជើងខ្លាំង​ជាង ៤០០ នាក់ មកពី ២៥ រាជធានី-ខេត្ត។

​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​ដ៏​សំខាន់​គឺ​ ​ស្មារតី​ស្ម័គ្រចិត្ត៖ យើង​រួមគ្នា​កសាង​សង្គម​ឌីជីថល ដែល​មាន​ការ​ទទួលខុសត្រូវ និង​សាមគ្គីភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ