ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​រំលង​! កត្តា ៦ យ៉ាង​ដែល​ជំរុញ​ឱ្យ​អ្នក​ប្រឈម​​ជំងឺ​ថប់​បារម្ភ

3 ថ្ងៃ មុន

យោង​តាម​ការ​បកស្រាយ​របស់​អ្នកឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំងឺ​ថប់​បារម្ភ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ​។ វា​មាន​កត្តា​ជំរុញ​ជា​ច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​យល់​ដឹង និង​យកចិត្តទុកដាក់​។ កត្តា​ប្រឈម​ជំងឺ​ថប់​បារម្ភ​សំខាន់​ៗ៖អ្នក​ដែល​មាន​លក្ខណៈ​ដូច​ខាងក្រោម ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ជាងគេ​៖ ១. តំណពូជ​៖ មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​។២. ការ​ប្រែប្រួល​គីមី​ខួរក្បាល​៖…

យោង​តាម​ការ​បកស្រាយ​របស់​អ្នកឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំងឺ​ថប់​បារម្ភ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ​។ វា​មាន​កត្តា​ជំរុញ​ជា​ច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​យល់​ដឹង និង​យកចិត្តទុកដាក់​។

កត្តា​ប្រឈម​ជំងឺ​ថប់​បារម្ភ​សំខាន់​ៗ៖
អ្នក​ដែល​មាន​លក្ខណៈ​ដូច​ខាងក្រោម ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ជាងគេ​៖

១. តំណពូជ​៖ មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​។
២. ការ​ប្រែប្រួល​គីមី​ខួរក្បាល​៖ ការ​ប្រែប្រួល​នៃ​សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​ខួរក្បាល​។
៣. ប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​៖ ធ្លាប់​ទទួល​រង​នូវ​បទ​ពិសោធ​ឈឺចាប់ ឬ​ប៉ះទង្គិច​ផ្លូវចិត្ត​កន្លង​មក​។
៤. ការ​ប្រើប្រាស់​សារធាតុ​ញៀន​/​ស្រា​៖ ការ​ញៀន ឬ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហួស​កម្រិត​។
៥. ជំងឺ​ផ្លូវ​កាយ​មួយ​ចំនួន​៖ មាន​ជំងឺ​សុខភាព​ផ្លូវ​កាយ​ផ្សេង​ទៀត​។
៦. បរិស្ថាន​ជុំវិញ​: បញ្ហា​ផ្សេង​ៗ​ពី​ខាងក្រៅ ដូច​ជា​៖

បញ្ហា​គ្រួសារ​/​ទំនាក់ទំនង
បញ្ហា​ការងារ​/​ការ​សិក្សា

បញ្ហា​ហិរញ្ញវត្ថុ

ដំបូន្មាន​៖ ប្រសិនបើ​អ្នក​សង្ស័យ​ថា​ខ្លួនឯង​មាន​រោគ​សញ្ញា ឬ​មាន​កត្តា​ប្រឈម​ទាំងនេះ ចូរ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត ដើម្បី​ទទួល​បានការ​ព្យាបាល​សម​ស្រប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ