ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លា​ហើយ​ផ្តាសាយ​រ៉ាំរ៉ៃ​! ផ្សំ​ខ្ញី ទឹកឃ្មុំ និង​ក្រូចឆ្មារ ទទួល​បាន​រូបមន្ត​ធម្មជាតិ​ជួយ​កម្ចាត់​ផ្តាសាយ

8 ម៉ោង មុន

នៅ​ពេល​អាកាសធាតុ​ប្រែប្រួល ជំងឺ​គ្រុនផ្តាសាយ​តែងតែ​កើត​មាន​។ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ចែករំលែក​វិធីសាស្ត្រ​ព្យាបាល​បឋម​តាម​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អ្នក​អាច​អនុវត្ត​នៅផ្ទះ​បាន​៖ វិធីសាស្ត្រ​បឋម​ព្យាបាល​ផ្ដាសាយ​តាម​បែប​ធម្មជាតិ​៖ សម្រាក​គ្រប់គ្រាន់ និង​ខ្យល់អាកាស​បរិសុទ្ធ​៖ ត្រូវ​ចំណាយពេល​សម្រាក​ឱ្យ​បាន​ពេញលេញ​។ផឹកទឹក​ឱ្យ​បាន​ច្រើន​៖ ជួយ​ជំរុញ​ការ​បន្សាប​ជាតិពុល​ក្នុង​ខ្លួន​។ រូបមន្ត​ខ្ញី​៖ ហាន់​ខ្ញី​ជា​ចំណិត​ៗ​តូច​ៗ…

នៅ​ពេល​អាកាសធាតុ​ប្រែប្រួល ជំងឺ​គ្រុនផ្តាសាយ​តែងតែ​កើត​មាន​។ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ចែករំលែក​វិធីសាស្ត្រ​ព្យាបាល​បឋម​តាម​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អ្នក​អាច​អនុវត្ត​នៅផ្ទះ​បាន​៖

វិធីសាស្ត្រ​បឋម​ព្យាបាល​ផ្ដាសាយ​តាម​បែប​ធម្មជាតិ​៖

សម្រាក​គ្រប់គ្រាន់ និង​ខ្យល់អាកាស​បរិសុទ្ធ​៖ ត្រូវ​ចំណាយពេល​សម្រាក​ឱ្យ​បាន​ពេញលេញ​។
ផឹកទឹក​ឱ្យ​បាន​ច្រើន​៖ ជួយ​ជំរុញ​ការ​បន្សាប​ជាតិពុល​ក្នុង​ខ្លួន​។

រូបមន្ត​ខ្ញី​៖ ហាន់​ខ្ញី​ជា​ចំណិត​ៗ​តូច​ៗ ហើយ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ផឹក​រាល់ថ្ងៃ​។
រូបមន្ត​ទឹកឃ្មុំ​-​ក្រូចឆ្មារ លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ និង​ទឹកក្រូច​ឆ្មារ​១ ស្លាបព្រា​កាហ្វេ រួច​លាយ​ជាមួយ​ទឹក​ក្ដៅ​មួយ​កែវ​តូច​ល្មម​ដើម្បី​ផឹក​រាល់ថ្ងៃ​។
ការ​ក្រើនរំលឹក​សំខាន់​!

ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ណាមួយ​កើតឡើង​ធ្ងន់ធ្ងរ​ដូច​ជា​៖ ឈឺបំពង់ក​, ឈឺច្រមុះ​, និង​ក្តៅខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សា​សេ អ្នកជំងឺ​គួរ​ស្វែងរក​សេវា​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ និង​ជៀសវាង​ការ​ផ្សំ​ថ្នាំលេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​លោក​អ្នក​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ