ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីកាត់បន្ថយការកកស្ទះ! ក្រសួងណែនាំឱ្យប្រើប្រាស់គន្លង ETC នៅខាងឆ្វេងបង្អស់

7 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​ឈ្វេងយល់​អំពី​ព័ត៌មាន…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​ឈ្វេងយល់​អំពី​ព័ត៌មាន ការ​ប្រើប្រាស់​គន្លង​អាទិភាព ETC សម្រាប់​ចេញចូល ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ បង្កើន​ប្រសិទ្ធភាព​ចរាចរណ៍​ចេញចូល​នៅ​បញ្ជរ​បង់ប្រាក់ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ
សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់ អំពី​ការ​ប្រើប្រាស់​គន្លង​អាទិភាព ETC ដែល​នៅ​ខាងឆ្វេង​បង្អស់ អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចេញចូល​បាន​លឿន​រហ័ស ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ ។

ក្រសួង​សាធារណការ ក៏​បាន​បន្ថែម​ថា គោរព​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ក៏​ដូច​ជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប មេត្តា​អនុវត្ត​តាម​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​។ សូម​បើកបរ​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ