ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានករណីក្មេងលង់ទឹកប្រឡាយស្រែប្រាំងស្លាប់ចំនួន៣នាក់ ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។

ក្នុងករណីលង់ទឹកនោះ ឃើញវត្តមានលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន់ អភិបាលរងស្រុក លោក សូ សាវលិញ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងនគរបាលប៉ុស្តិ៍បត់ត្រង់ បានចុះជួយអន្តរាគមន៍ករណីក្មេងលង់ទឹក នឹងបានអន្តរាគមន៍ផ្តល់មឈូស ជូនគ្រួសារនៃសពទាំង៣នាក់ ដែលកំពុងជួបបញ្ហាខ្វះខាតជាក់ស្តែង។

គួរបញ្ជាក់ថា ក្មេងទាំង៣នាក់នេះ ជាបងប្អូនជីដូនមួយគ្នា ហើយត្រូវបានស្គាល់អត្តសញ្ញាណ
១-ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
២-ឈ្មោះ ឆាយឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី និង៣-ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

ចែករំលែកព័តមាននេះ