ខេត្តកំពត ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារដ៏មានសារៈសំខាន់មួយ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដោយបានដាស់តឿនផង និងព្រមានផង ទៅដល់ក្រុមយុវជនមួយចំនួនដែលធ្លាប់មានអាកប្បកិរិយាមិនល្អ ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកលើផេកផ្លូវការនាថ្ងៃរសៀលទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ ខេត្តកំពត ក្មួយៗកែខ្លួនអស់ហើយ ខ្ញុំមិនចង់លឺ មិនចង់ឃើញ ខេត្តកំពត បន្តមានក្មេងទំនើ.ងទៀតនោះទេ សង្ឃឹមថា ក្មួយៗ និងយល់ពាក្យថា បងតូច បងធំ គ្មានអនាគតនោះទេ ខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង បើក្មួយបង្កបញ្ហា ក្មួយនៅទីណាក៏ពូទៅរកក្មួយដែរ ។
រូបភាពក្មេងទំនើងបង្ហោះម៉ូតូចាប់បាននាកន្លងមកសូមរំលឹកថា ៖ សារនេះ គឺជាការដាស់តឿនចុងក្រោយ និងជាការបង្ហាញពីជំហររឹងមាំរបស់ថ្នាក់ដឹកនាំនគរបាលខេត្តកំពត ក្នុងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីមូលដ្ឋាន ដើម្បីប្រែក្លាយខេត្តកំពត ទៅជាខេត្តដែលមានសុវត្ថិភាពពេញលេញសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ