ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលទេវតាទ្រព្យស្រឡាញ់ខ្លាំងណាស់ ដោយតែងតែនាំទ្រព្យជូនគេច្រើន។ ជាពិសេស ពេលជួបនឹងបញ្ហា ឬឧបសគ្គ ក៏អាចដោះស្រាយបានផងដែរ។ ជាហេតុដែលធ្វើឲ្យគេមិនសូវបារម្ភរឿងលុយទេ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ពេលជួបនឹងបញ្ហា គេមិនចេះគេចនោះទេ ដោយហ៊ានប្រឈមមុខក្នុងការដោះស្រាយជានិច្ច។ ជាពិសេស គេក៏មានអ្នកតាមជួយផងដែរ ដោយជួយប្រើលុយតូចបង្កើតជាលុយធំបានយ៉ាងច្រើនតែម្តង។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ជាអ្នកដែលធ្វើការចង់បានភាពល្អឥតខ្ចោះជានិច្ច។ ជាពិសេស ក្នុងផ្លូវបង្កើតលុយ គេតែងតែជោគជ័យក្នុងការប្រើលុយតូចផលិតជាលុយធំ។ ដូចនេះ គេនឹងមិនសូវខ្វះលុយចាយនោះឡើយ៕
ចែករំលែកព័តមាននេះ