ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុសង្គ្រោះគម្រោងជាប់គាំងបានជាង១៨០គម្រោង

1 ម៉ោង មុន
  • ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា គម្រោង​ដែល​ជាប់​គាំង​ចំនួន​១៨៦​គម្រោង បាន​ស្តារ និង​វិនិយោគ​ឡើង​វិញ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា…

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា គម្រោង​ដែល​ជាប់​គាំង​ចំនួន​១៨៦​គម្រោង បាន​ស្តារ និង​វិនិយោគ​ឡើង​វិញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិនិត្យ​លើ​ការ​ស្នើការ​លើកទឹកចិត្ត ការ​អនុគ្រោះ​ការ​សម្រួល​នីតិវិធី និង​ការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​គម្រោង​វិនិយោគ និង​ធុរកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ អង្គប្រជុំ​បាន​សម្រេច​ជា​គោលការណ៍ ផ្តល់​ការ​លើកទឹកចិត្ត ពិសេស​ជូន​គម្រោង​ចំនួន​១៩ ដែល​មាន​ទុន​វិនិយោគ​ប៉ាន់ស្មាន​សរុប​២៧៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​ប្រមាណ​១.៨៤៥​កន្លែង ក្នុង​នោះ​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់​គាំង​ចំនួន​៧ និង​គម្រោង​ថ្មី​ចំនួន​១២ ។

គម្រោង​ទាំងនេះ រួម​មាន​គម្រោង​សណ្ឋាគារ អគារ​ពហុមុខ​ងារ រោងចក្រ​ផលិត​ឧបករណ៍​ជួសជុល​រថយន្ត សិប្បកម្ម​ផលិត​ក្តារបន្ទះ រោង​ច្រក​ផលិត​គ្រឿង​សង្ហា​រឹម រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ និង​កែ​ច្នៃ​គ្រាប់​ធញ្ញជាតិ និង​គម្រោង​រោងចក្រ​ផលិត​ទឹក​ស្អាត និង​ផ្គត់ផ្គង់​អគ្គិសនី ។

គិត​តាំងពី​ឆ្នាំ​២០២៤ មក​ដល់​ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​បាន​សម្រេច​ជា​គោលការណ៍​ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស ជូន​គម្រោង​ចំនួន​៣៩២ ដែល​មាន​ទុន​វិនិយោគ​ប៉ាន់ស្មាន​សរុប ៧.៨៧១ លាន​ដុល្លារ ក្នុង​នោះ​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់​គាំង​មាន​ចំនួន​១៨៦ គម្រោង​ថ្មី​មាន​ចំនួន​១៦៦ គម្រោង​ពង្រីក​មាន​ចំនួន​២៥ និង​គម្រោង​មាន​ស្រាប់​ចំនួន​១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ