រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សូលីកា បានធ្វើការឆ្លើយតបទៅកាន់មនុស្សមួយចំនួនដែលចូលចិត្តហួងហែងពីជីវិតឯកជនរបស់នាង បន្ទាប់ពីឃើញនាងបានប្រើជីវិតបែបហ៊ឺហារ ក្នុងពេលដែលនាងរស់មានឈ្មោះជាស្ត្រីមេម៉ាយចិញ្ចឹមកូនប្រុសមួយរូបនាពេលបច្ចុប្បន្ននេះ ។
តារារូបនេះបានចាត់ទុកការហួងហែង និងការយល់ឃើញពីមហាជនមួយចំនួននាពេលនេះគឺមិនបានដឹងរឿងផ្ទាល់ខ្លួននាងច្បាស់ ដ្បិតអ្វីៗដែលនាងកំពុងមាននាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់នាង ពោលអ្វីទាំងអស់មិនមែនធ្លាក់ពីលើមេឃនោះឡើយ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងនាង ពេជ្រ សូលីកា បានលើកឡើងថា ឈប់ឆ្ងល់ទៅ សំរាប់អ្នកដែលហួងហែងឆ្ងល់ពីជីវិតខ្ញុំ ឃើញខ្ញុំដើរលេង ឬប្រើជីវិតរស់នៅបែបហ៊ឺហារ តាមពិតទៅ ខ្ញុំមិនមានអីទេ គ្រាន់តែរឿងវាអញ្ចេក 👇🏻។
នាងថា ខ្ញុំខំណាស់ មិនមែនសុខៗលុយធ្លាក់ពីលើមេឃមកអោយខ្ញុំទេ ខ្ញុំល្បី មានបងប្អូនស្រលាញ់ចូលចិត្តច្រើន ប៉ុន្តែមិនមែនសុខៗខ្ញុំទទួលបានក្ដីស្រលាញ់មកស្រួលៗទេ ខ្ញុំខំហាត់ពុតលត់ដំខ្លួន ខ្ញុំរៀបចំអត្តចរិតឫកពារថ្លៃថ្នូរ អោយស័ក្តិសមជាម្ដាយគេ និងជាគំរូល្អនិងមនុស្សជាទីស្រលាញ់របស់មហាជន ។

ខ្ញុំមិនដែលអំនួតនឹងខ្លួនឯង ព្រោះខ្ញុំពិតជាខិតខំវិវត្តន៍ខ្លួនឯងពិតមែន ត្រូវចាំផលល្អគឺមិនកាន់ជើងអ្នកមានអំនួតក្អេងក្អាងឡើយ ខ្ញុំខំស្រែកច្រៀងរាល់ថ្ងៃ មិនមែនខ្ញុំច្រៀងfree ឫ បញ្ចុះតម្លៃអោយតូចទាបសុំគេច្រៀង ដើម្បីអោយមើលមកខ្ញុំមាន credit ល្អ ឬល្បីខ្លាំង ប៉ុន្តែខ្ញុំច្រៀងដើម្បីជីវភាពគ្រួសារខ្ញុំ ។
នាងបន្ថែម ខ្ញុំខំនិពន្ធបទថ្មី ខ្ញុំចេញចម្រៀងថ្មីជាញឹកញាប់ ក៏មិនមែនសុខៗខ្ញុំចេញអត់ប្រយោជន៍នោះដែរ វិស័យរបស់ខ្ញុំគឺបែបនេះ មានសមត្ថភាពក៏និពន្ធចម្រៀងទុកច្រើនទៅ មានចម្រៀងថ្មីក៏ចេញរហូតទៅ តម្លៃខ្លួនចេញច្រៀង performance ផ្សេងៗមិនចាំបាច់ខ្ញុំនិយាយ តាមបណ្ដាផាប់ គឺបានដឹង ប៉ុន្តែបើនៅឆ្ងល់ចង់ដឹងខ្លាំង តេសួរផាប់ខ្លួនឯង«នៅខ្ញុំទទួលថតប្រូម៉ូតផលិតផល ឫ BA ធំៗផ្សេងទៀត សុទ្ធតែជាចំណូល តែខ្ញុំក៏ត្រូវការចំណាយលើបន្ទុកគ្រួសារខ្ញុំ ព្រោះខ្ញុំជាមេគ្រួសារ ។
ជាចុងក្រោយ គ្រប់យ៉ាងគ្មានអ្វីបានមកដោយស្រួលនោះទេ បើគ្មានការដោះដូរទៅវិញទៅមក និងភាពរីកចម្រើនទាំងសងខាង ការខិតខំប្រឹងប្រែងនឹងព្យាយាមរបស់គេទើបគេអាចនឹងមានថ្ងៃនេះ» ឬក៏ធ្វើមើលរំលងក៏តាមហ្នឹង» ។

បើតាម ពេជ្រ សូលីកា សំរាប់ខ្ញុំ ខ្ញុំមិនទាន់ថា ខ្ញុំជាមនុស្សស្រីជោគជ័យអ្វីទេ គ្រាន់តែខ្ញុំមិនសូវលំបាកដូចមុន លើលោកនេះគ្មានអ្វីបានមកដោយស្រួលទេ កាន់តែមិនងាយស្រួលនៅពេលដែលយើងពឹងគេអោយជួយរហូត ការងារណាក៏ហត់នឹងពិបាកដូចគ្នា គ្រាន់តែការងារខ្ញុំមិនមែនជាការងារប្រើកម្លាំងបាយ មើលនឹងភ្នែកវាដូចជាស្រួលគ្រាន់តែតែងខ្លួនស្អាតៗហើយឈរច្រៀងសប្បាយ ។
ខ្ញុំមិនប្រើកម្លាំងបាយពិតមែន ប៉ុន្តែខ្ញុំប្រើខួរក្បាល ដូច្នេះ វាហត់ដូចគ្នា «អញ្ចឹងឈប់អង្គុយឆ្ងល់ពីជីវិតខ្ញុំថាវាធ្វើអីម៉េចបានវាមានលុយចាយហ៊ឺហារមាំម្ល៉េះ» ខ្ញុំចេះចាយ ខ្ញុំចេះរក ដរាបណាខ្ញុំនៅទទួលច្រៀង គឺខ្ញុំនៅមានចំណូល «កុំប៉ិនឆ្ងល់ពេកយើងហ្នឹង ឆ្ងល់ខុសរប្រៀប» ។ សម័យនេះហើយ ( យុគ៩ ) កុំចេះតែដើរខឹង ដើរស្អប់ ដើរច្រណែនជីវិតគេ រស់រកក្ដីសុខរៀងៗខ្លួន ជីវិតគេ គេចេះរស់ហើយ សាងញាតិឲ្យច្រើនជាងសត្រូវទៅទេវតា ក៏ AI បានដែរ ខ្ញុំហត់ ខ្ញុំក៏ល្មមនឹងអោយកាដូជូនខ្លួនឯងខ្លះដែរហើយ ៕





ចែករំលែកព័តមាននេះ