រាជធានីភ្នំពេញ ៖ គិតមកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធរវាងអ្នកនាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន ផាណូ បានអូសបន្លាយពេលជាង១០ឆ្នាំហើយ ដោយមិនមានភាពរង្គោះរង្គើរ ស្របពេលនេះ ភាពរឹងមាំនៃស្នេហារបស់ពួកគេក៏បានជម្នះបានពាក្យដែលគេធ្លាប់ថា នាងយកប្តីក្មេងនិងមិនបានយូរ ។

អ្នកនាង ខាត់ សុឃីម បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន មុនពេលដែលនាងសម្រេចរៀបការជាមួយស្វាមីដែលមានវ័យតិចជាងខ្លួន ដោយនៅនោះក្នុងពាក្យសម្តីមួយដែលនាងឮពេញត្រចៀកថា នាងយកប្តីក្មេងមិនយូរនឹងគេលេងក្បាលចោល ។
យ៉ាងណា តារាពហុជំនាញរូបនេះ បានចាត់ទុកពាក្យសម្តីខាងលើនេះ គឺជារឿងមិនគួរនិយាយ ឬត្រូវវែកញែកអ្វីឡើយ ព្រោះនេះជារឿងគ្រួសាររបស់នាង ខណៈពេលដែលរហូតមកទល់នាពេលនេះ ចំណងស្នេហ៍របស់នាងបានរក្សាមកជាង១០ហើយដែរ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម បានលើកឡើងថា វាយកប្តីក្មេងនឹងចាំមើល តិចទៀត ប្តីវានឹងលែងក្បាលវាចោលហើយ (នេះជាអ្វីដែលខ្ញុំឮពេញៗត្រចៀក) ចង់ប្រាប់ថា មនុស្ស២នាក់ស្រលាញ់គ្នា មិនត្រូវវែកញែករឿងគេទេ ទុកអោយគេរស់បែបគេទៅ ។
អ្នកនាងបញ្ជាក់ថា មកទល់ពេលនេះ ពេលជាង១០ឆ្នាំហើយ ពួកខ្ញុំនៅតែស្រលាញ់គ្នា ខ្ញុំចាត់ទុកគាត់ដូចបាត គាត់ចាត់ទុកខ្ញុំដូចទឹក អរគុណបង ដែលតស៊ូជាមួយប្រពន្ធ 🌷🙏love you my sweet husband Panha Phano ។

ជាការកត់សម្គាល់ កន្លងមក អ្នកនាង ខាត់ សុឃីម ក៏បានរងនូវពាក្យចចាមអារ៉ាមពីការបែកបាក់គ្រួសារនេះដែរ ប៉ុន្តែដំណឹងនេះ ត្រូវបានអ្នកនាងច្រានចោលទាំងស្រុង ក្នុងពេលដែលនាង និងស្វាមីកំពុងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ។
អ្នកនាងក៏ធ្លាប់បានលើកឡើងថា ១០មានប៉ុន្មានដង? ពួកយើងធ្វើបានម្ដងហើយ ពេលវេលាដ៏សែនកក់ក្ដៅ និងមានសេចក្ដីសុខបំផុតសម្រាប់មនុស្សស្រី គឺនៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេហើយ ថែមទាំងមានដៃគូជីវិតពូកែយល់ចិត្ត និងជួយទុក្ខធុរៈបំផុត ។

អ្នកនាង ខាត់ សុឃីម គឺបានសម្រេចចិត្តចូលរោងការតាមប្រពៃណីជាមួយស្វាមីលោកអ៊ិន
សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដោយគិតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំមកហើយ ខណៈចំណងអាពាហ៍ពិពាហ៍របស់នាងក៏ទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ ៕





ចែករំលែកព័តមាននេះ