សុខភាព៖ បញ្ហាទល់លាមក គឺជាការរំខានទូទៅមួយចំពោះប្រព័ន្ធរំលាយអាហារ ដែលត្រូវការដំណោះស្រាយជាប្រចាំ។ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញពីប្រសិទ្ធភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ ឆៃថាវ ក្នុងការជួយដល់ចលនាពោះវៀនរបស់អ្នក។
យន្តការសំខាន់ ២ យ៉ាងដែលឆៃថាវជួយទប់ស្កាត់ទល់លាមក
ឆៃថាវមិនត្រឹមតែជាបន្លែទេ តែវាជាប្រភពដ៏ប្រសើរនៃសារធាតុសំខាន់ៗដែលជួយដល់ពោះវៀន៖
- សម្បូរជាតិសរសៃ: ឆៃថាវគឺជា ប្រភពដ៏ប្រសើរនៃជាតិសរសៃ ដែលមានតួនាទីជួយ សម្អាតកម្ទេចកម្ទីអាហារ ដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ ជាតិសរសៃដើរតួដូចជាជក់ បោសសម្អាតកាកសំណល់ឱ្យចេញបានស្រួល។
- សម្រួលប្រព័ន្ធរំលាយអាហារ: ការបរិភោគឆៃថាវជួយ សម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារ ទាំងមូលឱ្យដំណើរការបានរលូន និងមានតុល្យភាព។
អនុសាសន៍៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីការសម្អាតពោះវៀន និងទប់ស្កាត់ការទល់លាមក សូមបន្ថែមឆៃថាវទៅក្នុងរបបអាហាររបស់អ្នក ជាលក្ខណៈឆៅ (ដូចជាជ្រក់) ឬចម្អិន៕
ចែករំលែកព័តមាននេះ