រាជធានីភ្នំពេញ៖ ជំងឺមហារីកក្រពះ គឺជាជំងឺដ៏កាចសាហាវមួយដែលអាចបង្ការបានតាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ និងរបបអាហារប្រចាំថ្ងៃ។ យោងតាមការផ្សាយណែនាំពី មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ ដែលយើងគ្រប់រូបអាចអនុវត្តបានដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ៖
៤ យុទ្ធសាស្ត្រសំខាន់ៗដើម្បីការពារក្រពះរបស់អ្នក
ការការពារជំងឺមហារីកក្រពះ ទាមទារឱ្យមានការយកចិត្តទុកដាក់លើទាំងរបបអាហារ និងទម្លាប់រស់នៅ៖
- ចៀសវាងអាហារហានិភ័យ:
- ពិសាអាហារសាបៗ
- ចៀសវាងជាដាច់ខាតនូវចំណីអាហារកំប៉ុង ឬ អាហារផ្អាប់ (ដូចជា ត្រីងៀត, ជ្រក់, អាហារប្រៃខ្លាំង) ព្រោះសារធាតុទាំងនេះអាចបំផ្លាញស្រទាប់ក្រពះ។
- បង្កើនផ្លែឈើ និងបន្លែ:
- ពិសាផ្លែឈើស្រស់ និងបន្លែឱ្យបានទៀតទាត់ ដើម្បីទទួលបានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារកោសិកា។
- គ្រប់គ្រងទម្ងន់:
- រក្សាទម្ងន់ឱ្យបានត្រឹមត្រូវ តាមរយៈការហាត់ប្រាណជាប្រចាំ ព្រោះភាពធាត់អាចបង្កើនហានិភ័យជំងឺមហារីក។
- លុបបំបាត់ទម្លាប់អាក្រក់:
- ចៀសវាងការជក់បារី និង ការពិសាគ្រឿងស្រវឹង ព្រោះវាជាកត្តាជំរុញដ៏ធំមួយនៃការរលាក និងការខូចខាតក្រពះ។
អនុសាសន៍៖ ការផ្លាស់ប្តូរទម្លាប់សាមញ្ញៗទាំង ៤ ខាងលើនេះ នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ