ត្រូវបញ្ឈប់ជាបន្ទាន់សេវាអនាធិបតេយ្យនៅអង្គភាពច្រកចេញ-ចូលតែមួយ
- សៀមរាប
ខេត្តសៀមរាប ៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥…
ខេត្តសៀមរាប ៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥…
ខេត្តសៀមរាប ៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ ដោយសង្កត់ធ្ងន់ចំពោះការបម្រើសេវាអនាធិបតេយ្យ នៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយ ដែលបានកំពុងធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្នុងករណីនេះ បានកើតជាយូរមកហើយ តែពុំទាន់មានគ្រូពេទ្យធ្វើការវះកាត់ព្យាបាលជំងឺសេវាជាប្រព័ន្ធនៅក្នុងអង្គភាពមួយនេះ ។ដើម្បីបញ្ឈប់នូវភាពអនាធិបតេយ្យនេះ អង្គភាពច្រកចេញចូលតែមួយត្រូវបញ្ឈប់ជាបន្ទាន់ ។ មានប្រសាសន៍នោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលការិយាល័យប្រជាពលរដ្ឋខេត្ត បានធ្វើការផ្សព្វផ្សាយ អនុក្រឹត្យលេខៈ១៩អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ របៀបរបបអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ (មតិយើង) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សិស្ស យុវជន និងប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ចំនួន០៦ ។

ក្នុងនោះ ឯកឧត្តម បានសុំឱ្យការិយាល័យប្រជាពលរដ្ឋលើកនូវចំណុចដែលប្រជាពលរដ្ឋបានលើកឡើងពេលផ្សព្វផ្សាយនោះ អំពីគោលបំណងសំណូមពររបស់បងប្អូន ។ ឯកឧត្តម លី សំរិទ្ធ បានលើកផងដែរ ពីកម្មវិធីវិនិយោបីឆ្នាំរំកិល ២០២៦.២០២៨ របស់រដ្ឋបាលខេត្ត សូមឱ្យគណៈកម្មការកសាងផែនការ ត្រូវក្តាប់ឱ្យបាននូវរាល់សំណូមពរពីថ្នាក់មូលដ្ឋាននិងត្រូវគ្រប់គ្រងឱ្យបានច្បាស់ពីសិត្ថិប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ឱ្យត្រឹមត្រូវទៅតាមបច្ចេកទេស ។

ម្យ៉ាងទៀត កិច្ចការសិត្ថិនេះ ទាំងរដ្ឋបាល និងនគរបាល ត្រូវធ្វើការបន្ស៊ីគ្នាឱ្យបានច្បាស់ លាស់ត្រឹមត្រូវនូវតួលេខតែមួយ ។ ឯកឧត្តមក៏បានលើកពីបច្ចុប្បន្នភាពនៃសំណួរ សំណូម ពរត្រូវបានក្រុមការងារធ្វើការដោះស្រាយជាបន្តបន្ទាប់ហើយចំនួនដែលនៅសេសសល់ បានកំពុងបន្តដោះស្រាយជូនបងប្អូនទៀតផង ។

ដោយឡែក ក្រុមការងារក្រុមប្រឹក្សាខេត្តទាំង៥ក្រុម បានចុះមូលដ្ឋានទៅតាមគោលដៅ ដើម្បីធ្វើការជួបប្រាស្រ័យ សំណេះសំណាលសួរសុខទុក្ខ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាទទួលបានលទ្ធផលសំណួរ-សំណូមពរសរុបចំនួន៩៩សំណួរ-សំណូមពរ ពាក់ព័ន្ធនឹងកិច្ចការសាធារណៈចំនួន៧៣សំណួរ-សំណូមពរ និងកិច្ចការឯកជនចំនួន ២៧សំណួរ-សំណូមពរ ព្រមទាំងទទួលលទ្ធផលនៃការដោះស្រាយបានរួចចំនួន៤២សំណួរ-សំណូមពរ និងកំពុងដោះស្រាយ ចំនួន៥៧សំណួរ-សំណូមពរ ។

ឯកឧត្តមបានបន្តទៀតថា លទ្ធផលក្នុងការដោះស្រាយ សំណួរ.សំណូមពរនេះ ត្រូវយកទៅបិទផ្សាយជូនបងប្អូនទៅតាមគោលដៅវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ខាងមុខនេះ ។ មានប្រសាសន៍នោះដែរ លោកសុខ ថុល អភិបាលរងខេត្ត ក៏បានបញ្ជាក់ជូនកិច្ចប្រជុំ អំពីការខុសតួលេខក្នុង សិត្ថិប្រជាពលរដ្ឋដោយក្រុង ស្រុក ដែលមានប្រជាពលរដ្ឋចំណាកស្រុក និងផ្លាស់ទីលំនៅ និងខុសនូវបច្ចេកទេសមួយចំនួន នៅតាមបណ្តាឃុំ សង្កាត់ ។

លោកក៏បានបញ្ជាក់ពីអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅស្រុកមួយចំនួនមានការវិវត្តន៍ពីចំណុច២ខ្ទង់ មកនៅ១ខ្ទង់ផងដែរ ។ ម្យ៉ាងទៀត ដោយរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ខ្វះនូវកិច្ចសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលធ្វើឱ្យសិត្ថិប្រជាពលរដ្ឋមិនបានត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ទៀតផង ៕


ចែករំលែកព័តមាននេះ