ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមហើយ ហាមទៀត ! ក្រុងសំរោងដាក់កំហិ.តធ្ងន់ចំពោះអ្នកសង់សំណង់ថ្មី និងទន្ទ្រានដី សាធារណៈ

1 នាទី មុន

ខេត្ត​ឧត្ត​មាន​ជ័យ ៖ រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសយ៉ាងមុតមាំមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការហាមឃាត់ជាដាច់ខាតចំពោះរាល់សកម្មភាពទន្ទ្រាន និងសាងសង់សំណង់ថ្មីៗនៅលើដីចំណីផ្លូវ ឬចិញ្ចើមផ្លូវ ។ រដ្ឋបាល​ក្រុង​សំរោង…

ខេត្ត​ឧត្ត​មាន​ជ័យ ៖ រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសយ៉ាងមុតមាំមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការហាមឃាត់ជាដាច់ខាតចំពោះរាល់សកម្មភាពទន្ទ្រាន និងសាងសង់សំណង់ថ្មីៗនៅលើដីចំណីផ្លូវ ឬចិញ្ចើមផ្លូវ ។

រដ្ឋបាល​ក្រុង​សំរោង បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ហាម​ហើយ ហាម​ទៀត​! ហាម ហាម​ជា​ដាច់ខាត កុំឱ្យ​ពេល​ដែល​អនុវត្ត​វិធានការ​ទៅ​នាំ​តែ​ស្តាយក្រោយ ។

រដ្ឋបាល​ក្រុង​សំរោង សូម​ធ្វើការ​អំពាវនាវ និង​ហាមឃាត់ ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សំណង់​ថ្មី​ៗ​ទាំងឡាយ​ណា​ដែល​មាន​សកម្មភាព​ទន្ទ្រាន ត្រួតត្រា ប្រើប្រាស់​ដី​ចំណី​ផ្លូវ និង​ចិញ្ចើម​ផ្លូវ ហើយ​សូម​ចូលរួម​សហការ​ក្នុង​ការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត ចំពោះ​សំណង់​ខុសច្បាប់​លើ​ដី​ចំណី​ផ្លូវ ចិញ្ចើម​ផ្លូវ ដែល​មាន​កន្លង​មក ដើម្បី​ធ្វើ​ជា​គម្រូ​ល្អ ជា​ពលរដ្ឋ​មាន​សេចក្តី​ថ្លៃថ្នូរ និង​ចៀស​ផុត​ពី​ការ​អនុវត្ត​ទោសទណ្ឌ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ