ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរថ្លែងថា បណ្ដាក្រុមរុករក និងជួយសង្គ្រោះឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ វិច្ឆិកា បានរកឃើញសាកសពមនុស្ស៨នាក់ទៀត ក្នុងថ្ងៃទី៣នៃប្រតិបត្តិការ ក្រោយការបាក់ដីក្នុងភូមិCIBEUNYING ស្រុកស៊ីឡាកាប ខេត្តជ្វាកណ្ដាលឥណ្ឌូណេស៊ី នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់១១នាក់ ចំណែកមនុស្ស១០នាក់ទៀតនៅតែបាត់ខ្លួន។
ប្រធានការិយាល័យរុករកនិងជួយសង្គ្រោះស្រុកស៊ីឡាកាប លោកមូហាម៉ាដអាប់ឌុលឡាហ៍គូសបញ្ជាក់ថា អ្នកស្លាប់ត្រូវបានរកឃើញនៅតាមការដ្ឋានជាច្រើន។ ការបាក់ដីនោះកើតមានពេលមានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី១៣វិច្ឆិកា៕

ចែករំលែកព័តមាននេះ