កោះតៃវ៉ាន់ ៖ ភ្លៀងបន្តធ្លាក់ខ្លាំង នាថ្ងៃទី១៣ វិច្ឆិកា នៅតៃវ៉ាន់ ដែលនៅទីនោះព្យុះទីហ្វុងFUNG WONG បណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីបណ្ដាលឱ្យមនុស្សយ៉ាងតិច៩៥នាក់រងរបួសរួចហើយ ។
ព្យុះនោះវាយប្រហារដល់ដែនដីភាគខាងត្បូងកោះតៃវ៉ាន់ កាលពីយប់ថ្ងៃទី១២ វិច្ឆិកា បន្ទាប់ពីអាជ្ញាធរបញ្ជាឲ្យជម្លៀសមនុស្សចេញប្រមាណ៨៥០០នាក់ ចេញពីតំបន់ឆ្នេរសមុទ្រនិងនិងតំបន់
ភ្នំ។
សាលារៀននិងការិយាល័យបានបើកទ្វារវិញកាលពីថ្ងៃទី១៣ វិចិ្ឆកា នៅកោះតៃវ៉ាន់ទាំងមូល បន្ទាប់ពីបិទទ្វារ២ថ្ងៃក្នុងតំបន់មួយចំនួន។ ព្យុះនោះបណ្ដាលឲ្យមានការខូចខាតច្រើននៅតាមតំបន់ជនបទ ។
ព្យុះទីហ្វុងFUNG WONGបានវាយប្រហារប្រទេសហ្វ៊ីលីពីន កាលពីយប់ថ្ងៃទី៩វិច្ឆិកា ជាមួយកម្លាំងខ្យល់ដ៏ខ្លាំង។ ព្យុះនោះបណ្ដាលឲ្យមានទឹកជំនន់ និងការបាក់ដី បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២៧នាក់ និងបណ្ដាលឲ្យមានការជម្លៀសមនុស្សចេញ១,៥លាននាក់ ៕
ចែករំលែកព័តមាននេះ