ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ដុំ​ពក​ក្នុង​ថង់ទឹកប្រមាត់​៖ រោគ​សញ្ញា​លាក់កំបាំង តែ​គ្រោះថ្នាក់​ដល់​ជីវិ.ត​!

45 នាទី មុន

តើ​អ្នកមាន​អាកា​រៈ​ឈឺចាប់​ផ្នែក​ខាងស្តាំ​នៃ​ពោះ​ដែរ​ឬទេ? យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ក្រើនរំលឹក​ពី​ជំងឺ​ដុំ​ពក​សាច់​ក្នុង​ថង់ទឹកប្រមាត់ ដែល​ជិត ៨០% នៃ​ករណី​មិន​បង្ហាញ​រោគ​សញ្ញា​! ប្រភព​ដើម​នៃ​ដុំ​ពក​៖ ដុំ​ពក​សាច់​ក្នុង​ថង់ទឹកប្រមាត់​ជាង ៦០% កើតឡើង​ដោយសារ​ការ​កក​ផ្ដុំ​នៃ​សារធាតុ…

តើ​អ្នកមាន​អាកា​រៈ​ឈឺចាប់​ផ្នែក​ខាងស្តាំ​នៃ​ពោះ​ដែរ​ឬទេ?

យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ក្រើនរំលឹក​ពី​ជំងឺ​ដុំ​ពក​សាច់​ក្នុង​ថង់ទឹកប្រមាត់ ដែល​ជិត ៨០% នៃ​ករណី​មិន​បង្ហាញ​រោគ​សញ្ញា​!

ប្រភព​ដើម​នៃ​ដុំ​ពក​៖

ដុំ​ពក​សាច់​ក្នុង​ថង់ទឹកប្រមាត់​ជាង ៦០% កើតឡើង​ដោយសារ​ការ​កក​ផ្ដុំ​នៃ​សារធាតុ កូ​ឡេ​ស្តេ​រ៉ុល ដែល​ជា​ធាតុ​ផ្សំ​របស់​ទឹកប្រមាត់​។

រោគ​សញ្ញា​ប្រយ័ត្ន​៖

ទោះបីជា​ករណី​ភាគច្រើន​គ្មាន​អាកា​រៈ​ក៏​ដោយ ក៏​វា​អាច​ចេញ​ជា​រោគ​សញ្ញា​នៅ​ពេល​ដុំ​ពក​នោះ​រលាក ឬ​មាន​ដុំ​ក្រួស​លាយឡំ​ជាមួយ (Polypes associés à des calculs vésiculaire)​។ រោគ​សញ្ញា​ទាំងនោះ​រួម​មាន​៖

ឈឺចាប់​ខ្លាំង​នៅ​ចុងដង្ហើម ឬ ក្រោម​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ ហើយ​ចាក់​រាលដាល​ទៅ​ឆ្អឹងស្លាបប្រចៀវ​ផ្នែក​ខាងស្តាំ​។
មាន​ក្តៅខ្លួន​ស្រាវ​ស្រាញ ពេល​ខ្លះ​អាច​មាន ក្អួត ឬ​ចង្អោរ ផង​ដែរ​។
ការ​អំពាវនាវ​ពី​វេជ្ជបណ្ឌិត​៖

“​សូម​មេត្តា​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​យល់​ដឹង​បន្ថែម​ពី​ការ​តាមដាន និង​ព្យាបាល​ជំងឺ​ដុំ​ពក​សាច់​ក្នុង​ថង់ទឹកប្រមាត់​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ