ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រចម្រាញ់ប្រេងកាតរុស្ស៊ី​​រងការប៉ះពាល់ដោយការវាយប្រហាររបស់អ៊ុយក្រែន ខណៈនាវាស៊ីវិលមួយគ្រឿងក៏រងការខូចខាត​ដែរ

47 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អភិបាលក្រុង​គៀវ​រដ្ឋធានី​អ៊ុយ​ក្រែ​ន លោក​វី​តា​លី​គ្លី​ត​ស្កូ​អះអាង​ថា ក្រុង​គៀវ​រង​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្ស៊ី នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ហើយ​លោក​ស្នើ​ដល់​ប្រជាជន​នាំ​គ្នា​ស្ថិត​ក្នុង​ជម្រក​ការពារ​។ ចំំ​ណែ​ក​បណ្ដា​អ្នកកាសែត​បរទេស​ស្ថិត​នៅ​ក្នុង​ក្រុង​នេះ បាន​ស្ដាប់​ឮ​ស្នូរ​ផ្ទុះ​នានា​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អភិបាលក្រុង​គៀវ​រដ្ឋធានី​អ៊ុយ​ក្រែ​ន លោក​វី​តា​លី​គ្លី​ត​ស្កូ​អះអាង​ថា ក្រុង​គៀវ​រង​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្ស៊ី នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ហើយ​លោក​ស្នើ​ដល់​ប្រជាជន​នាំ​គ្នា​ស្ថិត​ក្នុង​ជម្រក​ការពារ​។ ចំំ​ណែ​ក​បណ្ដា​អ្នកកាសែត​បរទេស​ស្ថិត​នៅ​ក្នុង​ក្រុង​នេះ បាន​ស្ដាប់​ឮ​ស្នូរ​ផ្ទុះ​នានា​។

តាម​តេ​ឡេ​ក្រាម​អភិបាល​រូប​នោះ​ថ្លែង​ថា កងកម្លាំង​ការពារ​អាកាស​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ ។ លោក​ថា​ការ​វាយប្រហារ​លើក​នេះ​របស់​សត្រូវ​ជាមួយ​ដ្រូ​ន​និង​មី​ស៊ី​ល​លើ​រដ្ឋធានី​ពិតជា​ធំធេង ដែល​តាម​សេចក្ដីរាយការណ៍​ដំបូង​ៗ​ថា​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​១២​នាក់​រង​របួស ។
តាម​ព័ត៌មាន​ដំបូង​ថា បណ្ដា​បំណែក​ដ្រូ​ន​បាន​ធ្លាក់​ចំ​អគារ​ស្នាក់​នៅ​កម្ពស់​៥​ជាន់​មួយ ហើយ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​សង្កាត់​ជា​ច្រើន​បន្ទា​ប៉​ពី​ការ​វាយប្រហារ ហើយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​ប្រមូល ។ ថ្នូរ​ផ្ទុះ​ខ្លាំង​ៗ លាន់ឮ​នៅ​កណ្ដាល​ក្រុង​គៀវ ដោយ​គេ​ឃើញ​កងការពារ​អាកាស​ខិតខំ​បាញ់​ទម្លាក់​បណ្ដា​ដ្រូ​ន​និង​មី​ស៊ី​ល​រុ​ស្ស៊ី ។

អភិបាលក្រុង​អៀ​ពី​ន​ក្នុង​តំបន់​ក្រុង​គៀវ​លើក​ឡើង​ពី​រាត្រី​ដ៏​លំបាក ជាមួយ​ដ្រូ​ន​និង​គ្រាប់​មី​ស៊ី​ល​ច្រើន​គ្រាប់​ហោះហើរ​លើ​ក្រុង​។ ម្យ៉ាងវិញទៀត​កងទ័ព​រុ​ស្ស៊ី នៅ​បន្ត​វាយ​រុលទៅមុខ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ពិសេស​ក្នុង​តំបន់​ដុន​បាស់ កន្លែង​ប្រមូលផ្ដុំ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នា​ពេល​ថ្មី​ៗ​នេះ ។ ទន្ទឹម​នឹង​នេះ រុ​ស្ស៊ី​បង្កើន​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ការ​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋា​រចនាសម្ព័ន្ធ​ថាមពល និង​បណ្ដាញ​ផ្លូវដែក​អ៊ុយ​ក្រែ​ន ពេល​ធាតុអាកាស​ត្រជាក់​ចាប់ផ្ដើម ជាមួយ​រដូវរងា​ជិត​មក​ដល់​។

ចំណែក​រុ​ស្ស៊ី​វិញ អាជ្ញាធរ​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ពី​ការ​វាយប្រហារ​មួយ​របស់​អ៊ុយ​ក្រែ​ន ប្រឆាំង​ក្រុង​កំពង់​ផែ​ប្រេងកាត​ណូ​វ៉ូ​រ៉ូ​ស​ស៊ី​អ៊ី​ស្ក៍​ជាប់​សមុទ្រ​ខ្មៅ​។ រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៅ​ទីនោះ​រង​ការ​ប៉ះពាល់ ដើ​យ​ភ្លើង​ឆាបឆេះ​ដែល​ក្រោយមក​ត្រូវ​បាន​ពន្លត់ ។ អគារ​រស់នៅ​ជា​ច្រើន​រង​ការ​ខូចខាត ដោយ​បំណែក​ដ្រូ​ន បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​។ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ខ្លាំងក្លា​លើ​ក្រុង​កំពង់​ផែ​ណូ​វ៉ូ​រ៉ូ​ស​ស៊ី​អ៊ី​ស្ក៍​បណ្ដា​បំណែក​ដ្រូ​ន​ធ្វើ​ឲ្យ​ខូចខាត​នាវា​ស៊ី​វិល​មួយ​គ្រឿង ក្នុង​កំពង់​ផែ​នេះ បណ្ដាល​ឲ្យ​សមាជិក​ក្រុម​នាវិក​៣​នាក់​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ